ក្តៅៗ!!! សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្តព្រះសីហនុថ្មី២រូបជំនួសអភិបាលរងចាស់ដែលបានដកចេញពីដំណែងហើយគ្រោងប្រកាសនៅថ្ងៃទី១៨ មីនាខាងមុខ

1286

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ម្សិលម៉ិញនេះ បានសម្រេចចេញអនុក្រឹត្យតែងតាំងលោក លៀម សុដា អភិបាលរងខេត្តឧត្តរមានជ័យ និងលោក ម៉ាង ស៊ីណេត មន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងពាណិជ្ជកម្ម (ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ) អោយកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ។ ការតែងតាំងនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងអតីតអភិបាលរងខេត្ត២រូបដែលពាក់ព័ន្ធចូលជ្រៅក្នុងរឿងដីធ្លីក្នុងខេត្តព្រះសីហនុគឺលោក ស៊្រុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ។

បើតាមលិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ជម្រាបមកលោកអភិបាលខេត្តព្រះសីហនុ ការប្រកាសចូលកាន់មុខតំណែងអភិបាលរងទាំង២រូបនេះនឹងប្រារព្ធធ្វើឡើងនាថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ខាងមុខ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

សូមអានអនុក្រឹត្យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងលិខិតក្រសួងមហាផ្ទៃដូចខាងក្រោម៖  

 

Comments

comments