អប្សរា​សិច​ស៊ី​ជា​ច្រើន​សន្លឹក ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល ពិសេស​ការ​រិះគន់

59


ភ្នំពេញ៖ រូបភាព​ជា​ច្រើន​សន្លឹក ​ត្រូវ​បាន​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ផ្តល់​មក​ឱ្យ​សារព័ត៌មាន ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​បង្ហាញ​នូវ​ស្ត្រី​ដើម​កំណើត​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​មួយ​ក្រុម​កំពុង​ធ្វើ​ឱ្យ​ខូច​តម្លៃ​នៃ​អ​ប្សា​រា​របស់​ខ្មែរ​។

បើ​ទោះបីជា​ពួក​គេ​ចង់​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ក៏​ដោយ ប៉ុន្តែ​រូបភាព​ដែល​ពួក​គេ​បាន​ធ្វើ​នេះ វា​នាំ​ខូច និង​អស់​តម្លៃ​សម្រាប់​អប្សរា​ខ្មែរ​ដែល​ល្អ​ផូរផង់​ទៅ​វិញ​។ ពួក​គេ​ទាំងនោះ ហាក់​នៅ​មិន​ទាន់​បាន​យល់​ច្បាស់​ឡើយ​ពី​របៀបរបប​នៃ​ការ​ស្លៀកពាក់​របស់​អប្សរា​ខ្មែរ​។ ត្បិត​ពួក​គេ​ទាំងនោះ​នៅ​មានការ​យល់​ដឹង​ទាប ទាំង​ទៅ​លើ​អក្សរសាស្ត្រ ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ និង​គុណ​តម្លៃ​នៃ​ភាព​ស្រគត់ស្រគុំ និង​ថ្លៃថ្នូរ​របស់​អប្សរា​ខ្មែរ​នៅឡើយ​។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​ទាំងនោះ​បាន​នាំ​គ្នា​យក​ម្កុដ និង​គ្រឿង​អប្សរា​ខ្មែរ​យក​មក​ពាក់​ជាមួយនឹង​សម្លៀក​បំពាក់​សិច​ស៊ី​មិន​គប្បី​។ នៅ​ក្នុង​ទិដ្ឋភាព​ទាំងនោះ ពួក​គេ​មាន​បំណង​ចង់​ឲ្យ​ភ្ញៀវ​មក​កំសាន្ត​មានការ​ភ្ញាក់ផ្អើល ក៏​បាន​នាំ​គ្នា​យក​ឈុត​អប្សរា​ខ្មែរ​មក​ពាក់ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដ៏​សិច​ស៊ី​។

យ៉ាងណា​ក៏​ដោយ ជា​សំណូមពរ​ពី​ប្រភព​ខាងលើ​បាន​ស្នើ​សុំ​ទៅ​កាន់​រាជរដ្ឋាភិបាល គួរ​គិតគូរ​ពិចារណា​អំពី​បញ្ហា​នេះ និង​ចាត់​គ្រូ​ខាង​ផ្នែក​វប្បធម៌​ណាមួយ ដើម្បី​ចុះ​បង្រៀន​ពួក​គេ​ឲ្យ​បាន​យល់​ពី​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​យើង​៕

 

Comments

comments