ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ បានបិទបញ្ចប់ហើយ

24


ភ្នំពេញ៖ នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នៅឆ្នាំ២០១៩នេះ បានបិទបញ្ចប់ហើយ ។

ការបោះឆ្នោតនេះ បានចាប់ផ្តើមនៅម៉ោង៧៖០០ព្រឹក ដោយការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន ២០៣ការិយាល័យ បានបើកឱ្យដំណើរការព្រមៗគ្នា ដោយគ្មានការរាំងស្ទះ។

អ្នកទៅបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែង បានទៅបំពេញភារកិច្ចរបស់ខ្លួនរួចរាល់ ស្ទើតែទាំងស្រុង ត្រឹមរយៈពេលតែ១ព្រឹក។

សរុបជារួមដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្តីថ្លែងការណ៍មួយ សរុបលទ្ធផលបោះឆ្នោត នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា អ្នកបោះឆ្នោតម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ នៅខេត្តត្បូងឃ្មុំ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលគាត់បំពេញកាតព្វកិច្ច ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣។

សូមបញ្ជាក់ថា អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួហនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕

 

Comments

comments