ពិរុទ្ធជន​ម្នាក់​ត្រូវ​បាន​គេ​អះអាងថា​ បាន​ស្លាប់ក្នុង បង្គន់​បង្កការ​ភ្ញាក់ផ្អើល​

135

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង១០នាទី ព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្មាំ២០១៩ ស្លាប់នៅក្នុងពន្ធនាគារ ខេត្តកំពង់ធំ​ ។ សពឈ្មោះ​ ឡាយ​ មិថុនា ភេទប្រុស អត្តលេខ K-T 002847 កើតឆ្នាំ1981 មានស្រុកកំណើតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ។

ជាប់ចោទពីបទៈ ប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ច
ចាប់ឃាត់ខ្លួនបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦
ដោយអនុវត្តទោសទៅលើជនជាប់ចោទចំនួន ០៣ឆ្នាំ
ដោយចៅក្រម:(ឃន សុកល) ប្រធានសាលាដំបូង
ខេត្តកំពងធំ​ ។

យោងតាមសម្ដីសាក្សីម្នាក់ឈ្មោះ មួន សុផានី ភេទប្រុស អាយុ២៦ឆ្នាំ នៅបន្ទប់ឃុំឃាំង ជាមួយគ្នាបានរៀបរាប់
ប្រាប់សមត្ថិច្ចថា៖ នៅវេលាម៉ោង០៦និង០០ នាទី​
ជនរង គ្រោះជាប្រធានបន្ទប់ បានដាស់ឲ្យមកប្រជុំក្នុងបន្ទប់ ដើម្បីរៀនបទបញ្ជាផ្ទៃក្នុង ក្នុងពន្ធនាគារជនជាប់​ឃុំ
ទាំងអស់ បានចុះមកក្រោម រីឯជនរងគ្រោះនៅក្នុងបន្ទប់ទឹក

ហើយក៏ឮសូរសំឡេងធ្លាក់កាដុងទឹកយ៉ាងខ្លាំង
ប្រមាណជាពី ទៅ បីនាទី ខ្លួនបានឡើងទៅផឹក ទឹកនៅបន្ទប់ខាងលើ ហើយបានទៅមើល ស្រាប់ឃើញ
ជន​រងគ្រោះ ដួលផ្ងារពោះនៅ​នឹងការូ ដោយជើងឆ្វេង
គងលើខឿនចានបង្គន់ បញ្ឈរភ្នែក​ ភ្លាមនោះ
ខ្លួនបានយកដៃទៅអង្រួន នៅតែមិនដឹងខ្លួន ហើយក៏បានហៅអ្នកទោសដ៏ទៃផ្សេងទៀតឡើង
មកជួយមើលគ្នា និងធ្វើចលនាលាបប្រេងកូឡា ដើម្បីឱយជនរងគ្រោះដឹងខ្លួន តែជនរងគ្រោះ
នៅតែមិនដឹងខ្លួន ទើបអនុរក្សលើកជនរងគ្រោះដាក់ឡាន
យកទៅមន្ទីរ ពេទ្យខេត្តកំពង់ធំ ដើម្បីសង្គ្រោះ ។

បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យខេត្តភ្លាម លោកវេជ្ជៈបណ្តិត
បានប្រាប់ថា៖ ទណ្ឌិតរូបនេះបានស្លាប់បាត់ទៅហើយ​ ទទួលពត៌មាន​ កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះទៅ
កន្លែងកើតហេតុជាក់ស្តែងនិងបានពិនិត្យសពនៅក្នុង
មន្ទីរពេទ្យខេត្ត ការពិនិត្យសពពុំមានស្លាកស្នាមអ្វីឡើយ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាបឋមថា÷ ការស្លាប់ដោយដួលផ្ងារ ប៉ះពាល់ផ្នែកក្បាល​ខាងក្រោយ​ ប្រគល់សពជូន​ ក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យតាមប្រពៃណី​៕

 

Comments

comments