កាប់​ប្រពន្ធ​ ៤កាំបិត ផ្ដាច់ជីវិត​ភ្លាម​ៗ គួរឲ្យ​ញញើត​

115

ឧ​ត្ត​រ​មាន​ជ័​យ៖ ប្តីកាប់​ប្រពន្ធ​ ​៤​កាំបិតផ្គាក់​ដួល​ស្លាប់​ភ្លាមៗ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩ ​បុរស​ម្នាក់​បែក​ថ្នាំ​បាន​កាប់​ប្រពន្ធ​ខ្លួន​ចំនួន​៤​កាំបិតផ្គាក់​ដួល​ស្លាប់​ភ្លាមៗ ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ព័ទ្ធចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ហេតុការណ៍​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​។​

​ជនសង្ស័យ​ឈ្មោះ​អង​រ័ត្ន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​បាន​កាប់​ចំនួន​៤​កាំបិតផ្គាក់​ទៅលើ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ម៉ាប់ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មានកូន​ម្នាក់​ភេទ​ប្រុស អាយុ​៤​ឆ្នាំ​។​

​​គ្រួសារ​ជនរងគ្រោះ​ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ប្រពន្ធ​ និង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ​ពុំមាន​ជម្លោះ​ប្រកែក​គ្នា​អ្វី​នោះទេ​។ ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី​៕

 

Comments

comments