ផ្ទះមួយខ្នង ត្រូវបានរលំ នឹងគោចំនួន០៣ក្បាល ត្រូវបានងាប់ ដោយសារ តែខ្យល់កន្រ្តាក់ នឹងរន្ទះ កាលពីម្សិលមិញ នៅស្រុកទ្រាំង

129

ខេត្តតាកែវ៖ ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង ត្រូវបានដួលរលំ នឹងគោចំនួន០៣ក្បាល បានងាប់ ដោយសារ តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្រ្តាក់ នឹងផ្គរ រន្ទះ ។ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ផ្ទះដែលត្រូវដួលរលំនោះធ្វើអំពីឈើ ដំបូលសង្ក័សី ជញ្ជាំងស្លឹក ដោយមានម្ចាស់ឈ្មោះ ប៉ាន់ ធារី រស់នៅភូមិឃុំកើតហេតុខាងលើ ។

សូមបញ្ជាក់ផងដែរ នៅពេលកើតហេតុគឺពុំមានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ រងគ្រោះតែគោចំនួន៣ក្បាល នឹងមាន់២ក្បាល់ ត្រូវបានងាប់ នៅភូមិ២ផ្សេងគ្នា នៅក្នុងស្រុកទ្រាំង៕

 

Comments

comments