ឯកឧត្តម យន្ត មីន៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោល បំណងផ្សព្វផ្សាយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

60

ខេត្តព្រះសីហនុ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាល ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិក្សានុសិស្ស នៅព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្នុងគោល បំណងផ្សព្វផ្សាយទប់ស្កាត់ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងអនិងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាម ផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយអនុវត្តវិធានការដូចខាង ក្រោម : ១ មុនបើកបរ ត្រួវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ។ ២ បើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិ ភាពឲ្យបានគ្រប់គ្នា ។ ៣ អ្នកបើក បរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពព្រោះមួកសុវត្ថិភាពព្រោះ”មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់ ” ។ ៤ បន្ថយល្បឿនបើកបរ តាមស្ថានភាពផ្លូវ ស្ថានភាពចរាចរណ៍ ផ្លូវប្រសព្វ ផ្លូវចង្អៀត ឬផ្លូវរអិល ។ ៥ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ផ្លូវខាងមុខទំនេរ សុវត្ថិភាព ចៀសវាងវ៉ាជែងដោយ ប្រថុយប្រថានបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ ។ ៦ បើកបរត្រូវគោរពសិទ្ធិអាទិភាព ។ ៧ បើពិសាគ្រឿងស្រវឹង កុំបើកបរ ។ ៨ រថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញ កុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ។ ៩ ត្រូវមានក្រមសីលធម៌របស់អ្នកបើកបរចំនួន ១០ចំណុច ទើបយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ ក៍ដូចជានៅទូទាំងប្រទេស។

ក្នុងឱកាសនោះក៏បានចែកមួកសុវត្ថិភាពជូនដល់អ្នកចូលរួមចំនួន ២០០មួក ផងដែរ ៕

 

Comments

comments