ជនសង្ស័យឆក់កាបូបអ្នកទេសចរជនជាតិបរទេសនៅតំបន់អង្គរវត្តត្រូវបានឃាត់ខ្លួនហើយ

197

(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងអោយដឹងថាសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបករណីឆក់កាបូបជនបរទេស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលពាក់ព័ន្ធករណីឆក់កាបូប ។ លុះព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបាននាំជនរងគ្រោះឈ្មោះ FATEMEH ARABSHEIKH ភេទស្រី ជនជាតិ អ៊ីរ៉ង់ មកចង្អុលបង្ហាញនៅពន្ធនាគារ ហើយជនរងគ្រោះបានចង្អុល និងបង្ហាញថា ជនសង្ស័យដែលមានភិនភាគ រូបរាង(ឈ្មោះ រ៉េត មករា ហៅ ឡា) និងបក្ខពួករបស់គេមានភិនភាគ រូបរាង (ឈ្មោះ ទីវ ហ៊ុន) ជាអ្នកឆក់កាបូបរបស់ខ្លួនពិតប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចដកហូតសម្ភារៈរួមមាន ៖ កាតសំគាល់ខ្លួន ១សន្លឹក, រូបថត ចំនួន ២សន្លឹក, កាតធនាគារ ចំនួន ១សន្លឹក និងលិខិតឆ្លងដែន ចំនួន ១ក្បាល ចំពោះសម្ភារៈទាំងអស់នេះសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ។ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕  

Comments

comments