រថយន្ត​ក្រឡុក​សុីម៉ង់​ត៍​ បានបុក​លោក​គ្រូបង្រៀន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​

70

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​ សាកសព​ដែល​រថយន្ត​បុក​និង​អូស​ខ្ទេច​ទាំង​ខ្លួន​ទៀតនោះ ជនរងគ្រោះគឺ​លោក​ ជា​ សុីវ៉ាន់​ មុខរបរ​គ្រូបង្រៀន​នៅសាលា សម្ដេច​ ហ៊ុន​ សែន​ក្រុងព្រះសីហនុ​ ករណី​នេះ​កើតឡើង​តាំងពី​វេលា​ម៉ោង​ ជាង៦​ យប់ថ្ងៃទី​ ២ មិថុនា​ ២០១៩ ដែល​ស្ថិតនៅ​ផ្លូវ​កាត់​ ចុះ​ចំណោទ​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​។

បើតាម​ប្រជាពលរដ្ឋ​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់ថា​ ជន រងគ្រោះ​បានជិះ​ម៉ូតូ​ សង់​ C125 ឆ្នាំ​ ២០១៧ ធ្វើដំណើរ​ពី​កើតទៅ​ទិសខាងលិច​តែ​ម្នាក់ឯង​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏មាន​រថយន្ត​ក្រឡុក​បេតុង​ចុះ​ចំណោទ​ (តាម​ប្រភព​ថា​ ដាច់​ហ្វាំង​) បាន​បុក​និង​រុញទាំង​ជនរងគ្រោះ​និង​ម៉ូតូ​ បន្ត​បុក​ចូល​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់​នៅ​កន្លែង​កើតហេតុ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បែប​សាកសព​ស្ទើរតែ​មើល​លែង​ស្គាល់​តែ​ម្ដង​។

ក្រោយ​ពី​កើតហេតុ​អ្នក​បើកបរ​រថយន្តបង្ករត់គេចខ្លួនបាត់។សាកសព​ត្រូវ​បានក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។សូម បញ្ជាក់​ផងដែរថា​ មួយ​រយៈ​កន្លង​មកនេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្អូញត្អែរ​ថា​ រថយន្ត​ក្រឡុក​សុីម៉ង់ត៍​បាន​បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ភាគច្រើន​បាន​បុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ និង​សម្លាប់​មនុស្ស​ ដោយ​ការ​បើកបរ​ក្នុង​ល្បឿនលឿន​គ្មានការ​ប្រុងប្រយ័ត្ន​ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​ មាន​ការ​ភ័យខ្លាច​ណាស់​ សម្រាប់​រថយន្ត​ក្រឡុក​សុីម៉ង់ត៍​ទាំង​នេះ​ សូម​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​មេត្តា​ជួយ​រឹតបន្តឹង​បន្ថែម​ទៀតផង​៕

 

Comments

comments