ផឹកស្រាអស់​ ៥កំប៉ុង អូសដៃអ្នកលក់​រូបស្រស់ចូលក្នុងផ្ទះ…

158

ភ្នំពេញ៖ ឃាត់ខ្លួនយុវជន ខណៈខ្លួនបំរុងចាប់រំលោភលើនារីម្នាក់។ ហេតុការនេះបានកើតឡើង កាលពីថ្ងៃទី១០ខែមិថុនាឆ្មាំ២០១៩ ស្ថិតនៅក្នុងផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ផ្លូវលេខ១២២ខាងក្រោយទីស្តីការគណៈរដ្ធមន្ត្រីសង្កាត់មិត្តភាព ខណ្ឌ៧មករា។

បើយោងតាមការអះអាងពីនារីរងគ្រោះបានអោយដឹងថា រូបនាងឈ្មោះខ ស ឃ អាយុ២៦ឆ្នាំបម្រើការងារនៅហាងជូស៊ីសាឡន នៅមុនពេលកើតហេតុជនសង្ស័យ ម្នាក់មកទិញស្រាបៀរអាន់ឆរ័ប្រាំកំប៉ុងពីអ៊ុំស្រីម្នាក់ស្គាល់គ្នានិងរូបនាងទាំងមិនទាន់ឲ្យលុយ ។ មួយសន្ទុះក្រោយមកអ៊ុំស្រីអ្នកលក់ស្រាបៀរក៍ទៅផ្សារហើយរូបនាងក៏ជួយមើលនិងលក់ឲ្យ ក្រោយមកស្រាប់តែជនសង្ស័យដដែលមកទិញចំនួនប្រាំកំប៉ុងម្តងទៀត រូបនាងក៏ទារលុយស្រាប់តែជនសង្ស័យបានទាញកញ្ឆក់ស្រាបៀរពីរូបនាងហើយបាន​ហៅនិងបបួលឲ្យទៅយកលុយ។

នាងបានបន្តទៀតថា ពេលនោះរូបខ្លួនបានដើរតាមដើម្បីទៅយកលុយដល់ក្នុង ផ្ទះដែល គេទុកចោលដ្រាប់តែសង្ស័យខាងលើបានស្ទុះមកចាប់កដៃរបស់ខ្លួនទាញចូលក្នុងផ្ទះនោះ តែសំណាងបានសន្តិសុខ និងអ្នកបោសសំអាតថ្នល់ឃើញបានស្រែកនិងនាំគ្នាមកជួយ និងចាប់ជនសង្ស័យយកមកប្រគល់នគរបាលក្រោយមកនគរបាលបានបន្តទៅចាប់បក្សពួក គេពីរនាក់ទៀត។

ជនសង្ស័យដែលដែលចាប់ជនរងគ្រោះឈ្មោះឌី ឃុនយ៉ា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងបក្សពួកពីរនាក់ទៀតត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់មិនភាព ដើម្បីសាកសួរ៕

 

Comments

comments