ស្ត្រីខូចចិត្ត​ឈឺចាប់​ គួរកុំ​ព្យាយាម​រស់នៅ​ម្នាក់​ឯង​បែបនេះ​ មាន​បញ្ហា​គ្មានអ្នកជួយទេ​…

14


ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ​​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ​ស្ថិត​នៅ​ផ្លូវ​លេខ​២៧ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ ។

តាម​សម្តី​បុរស​​ត្រូវ​ជាឪពុកបង្កើត ​បាន​ប្រាប់​អោយ​ដឹង​ថា សព​ស្ត្រី​ខាងលើ​មានឈ្មោះ ពន្លក ចិន្តា អាយុ៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

បុរសដដែល​គាត់​បាន​បញ្ជាក់​ថា កូនស្រី​របស់​គាត់ ​មាន​ប្តី​ចំនួន​២នាក់​ហើយ តែ​​បាន​លែងលះ​គ្នា​ទាំង​ពីរ ដោយ​បាន​បន្សល់ទុក​កូនប្រុស​តូច ​អាយុ​ក្រោម​៥​ឆ្នាំ ​ចំនួន​ពីរ​នាក់​រស់នៅ​ជាមួយ បន្ទាប់​ពី​លែងលះ​គ្នា​ជាមួយ​ប្តី​ក្រោយ​ហើយ​ នាង​តែងតែ​ដើរ​ចេញពីផ្ទះ​ដោយ​ទុក​កូន​អោយ​នៅ​ជាមួយ លោកតានឹង​យាយ ។

ប្រហែលជានាងនៅមានភាព​អាម៉ាស់ ​ទើប​នាង​បាន​សម្រេច​មក​ជួល​បន្ទប់​ស្នាក់​នៅ​ត្រង់​ចំណុច​កើតហេតុ​នេះ អស់​រយៈ​ពេល​ជាង​២​ខែហើយ ​ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង​ទៅ​ ។

បើ​តាម​សម្តី​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​ បាន​រៀបរាប់ប្រាប់​សមត្ថកិច្ចថា ស្ត្រី​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង​បាន​ចំនួន​ជាង​២​ខែ​ហើយ ទំនងនាង​ខូចចិត្ត​នឹង​ជីវិតរបស់នាង ទើបនាង​​តែងតែ​ទិញ​ស្រា​ទៅ​ផឹក​ក្នុង​បន្ទប់​រាល់ថ្ងៃ ពេលខ្លះ​ចេញ​ទៅ​ផឹក​នៅ​ខាងក្រៅ ។ រហូតដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​មិនបានឃើញ​នាង​ចេញពី​បន្ទប់​ជួល​ជាន់​ទី​២​មក​ខាងក្រៅ​ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ឡើង​ទៅ​មើល​ នឹងស្រែក​ហៅ​តែ​មិន​បាន​បើកទ្វារ ក៏​ឆ្ងល់​ហើយ​ហៅ​អ្នក​បន្ទប់​ក្បែរ​គ្នា មក​គាស់​ទ្វារ​មើលឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្តុក​ស្តឹង​ស្លាប់​បាត់បង់ ជីវិត​ទៅ​ហើយ ។

ក្រោយកើតហេតុភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ពិនិត្យ​ទៅ​លើក​សាកសព​ខាងលើ ។

ជាក់ស្តែង​ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍ភ្លាម មន្ត្រីនគរបាល​មូលដ្ឋាន ​សហការ​ជាមួយ​នគរ​បាល​ជំនាញ​ ចុះ​ដល់ទី​តាំង​កើតហេតុ​នឹង​បាន​ពិនិត្យ​ទៅ​លើស​ពស្ត្រី​ខាងលើរួចអោយដឹងថា ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន នៅ​លើ​ខ្លួនប្រាណ​សព​គ្មាន​ស្លាកស្នាម​អ្វីគួរអោយកត់សម្គាល់នោះ​ទេ ជា​ពិសេស​ពេល​នាង​ដេក​ស្លាប់​គឺ​ទ្វារ​ចាក់សោ​ពី​ខាងក្នុង​ ៕ប្រភពដើមkbn.news

 

Comments

comments