រថយន្ត Range Rover បើកបរ​ដោយ​ជនជាតិចិន​ បុក​យុវជន​ ២នាក់ស្លាប់ភ្លាមៗ

40

ភ្នំពេញ៖ ជនជាតិចិនបើករថយន្ត Range Rover បុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យយុវជនពីរនាក់ស្លាប់ភ្លាមៗ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានជនជាតិចិនម្នាក់រួមដំណើរនិងចិនម្នាក់ទៀតបានបើករថយន្ត Range Rover បុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យយុវជនពីរនាក់ប៉ើងប្រមាណជាងដប់ម៉ែត្រស្លាប់ភ្លាមៗនៅនិងកន្លែង ស្ថិតតាមបណ្ដោយផ្លូវ២០១១ចំណុចជិត សាលាមុំ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សពរងគ្រោះទី១៖មានឈ្មោះយិន សំណាង ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ, ទី២មានឈ្មោះស្រេង ជាវ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងថ្លឹងខណ្ឌពោធិ៍សែនជ័យ(ម្ចាស់ម៉ូតូ)។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនពីរនាក់បើករថយន្តទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងបានវ៉ាជែងចូលមកខាងចំណីម៉ូតូបានបុកម៉ូតូឌ្រីមសង់ស៊េរី០១៩ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1HT-0788 ជិះដោយយុវជនពីរនាក់ក្នុងទិសដៅ បញ្ច្រាស់គ្នាពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យយុវជន ពីរនាក់បាក់កស្លាប់នៅនិងកន្លែង រីឯខាងភាគីជនជាតិចិនត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ក្រាំងធ្នង់រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅការិយាល័យ ចរាចរណ៏ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ រីឯសពជនរងគ្រោះទាំង២ ខាងលើ បន្ទាប់សមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Comments

comments