កំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ បេីកយុទ្ធនាការប្រមូលកាកសំណល់ សំរាម ចេញពីខេត្តព្រះសីហនុ​

2


ខេត្តព្រះសីហនុ​៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៩ ខែកក្កដា នេះថា ក្រោយការប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ​ យេីងបានកំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ខាងមុខ​ បេីកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ​។

នេះគឺជាយុទ្ធនាការសម្អាតក្រុង ព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យនិងបរិស្ថានស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុកភាព និងជាទីទាក់ទាញភ្ញៀវទេសចរ។ នៅក្នុងខេត្តព្រះសីហនុ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន។ ចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាម៕

 

Comments

comments