ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ បញ្ហាខូចខាតផ្លូវក្នុងខេត្តព្រះសីហនុ នឹងខិតខំធ្វើការដោះស្រាយអោយបាន

71

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យបញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនិងប្រព័ន្ធលូមេរំដោះទឹកភ្លៀង ប្រព័ន្ធលូមេរំដោះទឹកកខ្វក់ និងការស្ថាបនា ផ្លូវដែលមានការខូចខាតក្នុងខេត្តព្រះសីហនុ ។

មន្ត្រីសាលាខេត្តព្រះសីហនុ ដកស្រង់យកលទ្ធផលនៃកិច្ចប្រជុំនេះមកបញ្ជាក់ថា សំរាប់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង និងបញ្ហាខូចខាតផ្លូវក្នុងខេត្តព្រះសីហនុដែលកើតមានកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន នឹងខិតខំធ្វើការដោះស្រាយអោយបាន ក្នុងពេលឆាប់ៗខាងមុខនេះ៕

 

Comments

comments