ពិធីជួបជុំសំណេះសំណាលនេះធ្វើឡើងនៅ សកលវិទ្យាល័យ​ ឡាយ​ហ្វ៍ ក្រុង​ព្រះសីហនុ​

158

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ សាយ​ សំអាល​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្ដម​ ជា​ ហុឹម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សា​នុសិស្ស​ក្នុងក្រុងព្រះសីហនុ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំនេះ។

ពិធីជួបជុំសំណេះសំណាលនេះធ្វើឡើងនៅ សកលវិទ្យាល័យ​ ឡាយ​ហ្វ៍ ក្រុង​ព្រះសីហនុ​។
សូមបញ្ជាក់ថា បើតាមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុអោយដឹងថា សម្រាប់ខេត្តព្រះសីហនុឆ្នាំ ២០១៩ នេះមានមណ្ឌលប្រឡងចំនួន៥ ក្នុងនោះនៅក្រុងព្រះសីហនុចំនួន៣មណ្ឌល និងនៅស្រុកព្រៃនប់មានចំនួន ២មណ្ឌល មានបេក្ខជនសរុបចំនួន១៥៧០នាក់ ស្រី៧៤៤នាក់ ក្នុងនោះមានបេក្ខជនស្វ័យរិនចំនួន ២០៣នាក់ ស្រី៨៩នាក់៕

 

Comments

comments