ខឹងនិងប្រពន្ធ​ប្ដឹង​សុំលែងលះ​ ប្ដី​តាម​កាប់​រហូត​ស្លាប់​ ទម្លាក់​ក្នុងប្រឡាយ​

104

ខេត្តក្រចេះ ៖ ខឹងសុំប្រពន្ធលែងលះមិនព្រម ទាញកាំបិតផ្គាក់លបកាប់សំលាប់ជាច្រើនកាំបិត រួចអូសទម្លាក់ចូលក្នុងប្រឡាយ ហើយគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ មា នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ)។ ជនសង្ស័យ ឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ។

កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោស ក្នុងគ្រួសាររហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹង សុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ពុំយល់ព្រមឡើយ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែមពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័

យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Comments

comments