ឯកឧត្ដម​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុពិនិត្យស្ថានភាពស្ពានអូរគគីរដែលបាក់ស្រុតដោយទឹកហូរ

112

(ព្រះសីហនុ) ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្ដម​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ​ រួមជាមួយមន្រ្តីជំនាញបានចុះពិនិត្យស្ថានភាពស្ពានអូរគគីរ មានទីតាំងនៅចំណុចព្រំប្រទល់រវាងស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា (ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ លេខ១០៦) ដែលកើតមានបញ្ហាទឹកហូរច្រោះបាក់ដីនៅក្បាលស្ពាន ។

ចំពោះមុខ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲក្រុមមន្រ្តីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ធ្វើការជួសជុលភ្លាម និងដាក់កម្លាំងតាមដានជាប់ជាប្រចាំ  ដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ ៕

Comments

comments