វប្បធម៌​អន្តរាគមន៍​នូវ​តែ​ រស់រវើក​ក្នុង​ខេត្តព្រះសីហនុ​

49

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលដោយសារទទួលបានព័ត៌មានថា មានការចាក់ដីលុបស្រះឈូកស្ថិតនៅជាប់ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុចំណុចមុខរោងចក្រស្រាបៀរអង្គរ។ បើតាមប្រភពពីប្រជាពលរដ្ឋដែល បានជូនដំណឹងមកអ្នកសារព័ត៌មានយើងឱ្យដឹងថាគេឃើញមានការឃាត់រថយន្ត ចាក់ដីនៅក្នុងស្រះទឹក ខាងលើ បានជាច្រើនគ្រឿងហើយប្រភពពលរដ្ឋ បានសង្ស័យថារថយន្តដែលចាក់ដីទាំងនោះអាចយកទៅមន្ទីរសាធារណការឬក៏ទៅណាគាត់មិនទាន់ដឹងច្បាស់លាស់ទេ។

បើតាមប្រភពពីប្រជាការពារដែលកំពុងឈរជើងនឹងនៅកន្លែងចាក់ដីនោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បាន ធ្វើការសួរនាំនិងឃាត់ តាមបញ្ជារបស់ចៅសង្កាត់ ក្រោយមកក៏លោកស្រីមេភូមិបានមកដល់ ហើយគាត់ក៏មិនបានដឹងអ្វីផ្សេងទៀតដែរ។ ឆ្លើយតបនឹង សារព័ត៌មានយើង លោកស្រីមេភូមិ២ បានឲ្យដឹងថា លោកស្រីបានចេញពីប្រជុំនៅសង្កាត់ ហើយក៏បានឃើញប្រជាការពារជាច្រើននៅទីនោះលោកស្រីក៏បានចុះសួរនាំប៉ុន្តែមិនបានឃើញរថយន្តចាក់ដីនោះទេ។ លោកស្រីបន្ថែមថាលោកស្រីមិនបានដឹងពីការបញ្ជាឲ្យចាក់ដីនៅ ចំណុចខាងលើនេះឡើយ។

ចំណែកឯលោក ឈិត សុផាត ចៅសង្កាត់លេខ១ បានប្រាប់ព័ត៌មានយើងថា លោកក៏បានដឹងពីការចាក់ដីនេះហើយលោកក៏បានឃាត់រថយន្ដចំនួន ៣គ្រឿងប៉ុន្តែខាងបរិស្ថានបានស្នើសុំឲ្យយកទៅខាងក្រុងវិញទើបលោកប្រគល់ឱ្យខាងបរិស្ថានទៅ ហើយចំពោះការចាក់ដីនេះបើតាមលោកចៅសង្កាត់ប្រាប់ថាមិនទាន់ដឹងថា អ្នកណាជាអ្នកបញ្ជាឲ្យចាក់នោះទេ លោកនឹងមើលឯកសារឡើងវិញសិន។

ជុំវិញនឹងការលើកឡើងរបស់លោកចៅសង្កាត់លេខ១នេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងថា លោកមិនបានទទួលដំណឹងនេះទេ ហើយក្រុមការងាររបស់លោក ក៏មិនមានការចាប់ រថយន្តណាមួយដែរ។ ចំណែកលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់ព័ត៌មានយើងថា លោកមិនបានទទួលឯកសារអ្វីហើយក៏មិនមានការចាប់រថយន្តដឹកដីមកសាលាក្រុងដែរ លោកក៏បានបញ្ចាក់ថា ខាងក្រុងក៏អត់មានសិទ្ធិអនុញ្ញាតឱ្យមានការចាក់ដីទំហំធំៗដូច្នេះដែរ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ត្រូវបានពលរដ្ឋដែលរាយការណ៍នោះ បង្ហើបប្រាប់ថា ចោរលួចចាក់ដីទាំងថ្ងៃ ទាំងយប់ មានទាំង អ្នកដែលចង្អុលឲ្យចាក់ មានទាំងភស្តុតាងអាចម៍ដី ចាប់បានទាំងរថយន្តដឹកដីចំនួន ៣ គ្រឿង ប៉ុន្តែបែរជា រករថយន្ត ៣ គ្រឿងនោះមិនឃើញ។ ពលរដ្ឋដដែលបានបន្ថែមថា អាជ្ញាធរពិតជាអសមត្ថភាព មែនឬយ៉ាងណា? ឬក៏មាន អាជ្ញាធរមូលដ្ឋានណាម្នាក់ដែល ត្រូវដងត្រូវផ្លែ ចាប់រថយន្តបានហើយ ស្ងាត់ដោះលែងទៅវិញបាត់ ទើបរករថយន្តនោះមិនឃើញ៕

 

Comments

comments