ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវយកសម្ភារៈសិក្សា និងថវិកាមួយចំនួនផ្ដល់ជូនសិស្សនៅសាលាមត្តេយ្យសិក្សាផ្សព្វផ្សាយ

80

តាកែវ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមចង្អុលបង្ហាញលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ និងបានការណែនាំផ្ទាល់ពី លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ បានចង្អុលបង្ហាញ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ រួមជាមួយសហការី បាននាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន ផ្ដល់ជូនសិស្សនៅសាលាមត្តេយ្យសិក្សាផ្សព្វផ្សាយ ស្ថិតនៅភូមិដំណាក់រវៀងឃុំពពេល ស្រុកតាំកក់ ខេត្តតាកែវ ។

សូមបញ្ជាក់ដែរថា លោក អេង ប៉ជាក បាននាំសម្ភារៈសិក្សាផ្ដល់ជូនសិស្ស ១៦០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ក្តារខៀន១ ហ្វឺត១ដើម ប៊ិច២ដើម ខ្មៅដៃ១ដើម ប្រដាប់ខួងខ្មៅដៃ១ ជ័រលុប១ នំ១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងឧបត្តម្ភដីស ១ប្រអប់ធំ ប៊ិច២ប្រអប់ធំជូនសាលាមត្តេយ្យសិក្សាផ្សព្វផ្សាយ។ ហើយឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភទឹកបរិសុទ្ធ ៥កេះ និងថវិកា ២៩០.០០០រៀលផងដែរ ៕  

 

Comments

comments