រដ្ឋបាលក្រុងព្រះសីហនុបន្តបោសសំអាតការលក់ដូរអនាធិបតេយ្យតាមដងផ្លូវដែលរំខានដល់ការជួសជុលផ្លូវក្នុងក្រុងព្រះសីហនុ

78

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះមន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ រួមនឹងអាជ្ញាធរមូលដ្ឋានបានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដែលកំពុងជួសជុលដោយបានធ្វើការចាប់យកទៅរក្សាទុកនៅសាលាក្រុងនូវយានយន្តមួយចំនួន រួមនិងសម្ភារៈលក់ដូរខ្លះទៀត ។

លោក លឹម ភត្រី មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុដែលដឹកនាំកំលាំងចុះទៅរៀបចំសណ្តាប់ធ្នាប់ខាងលើបានថ្លែងក្នុងនាមលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ អោយដឹងថា  ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងក្រុងដោយប្រើប្រាស់វិធានក្ តៅដោយសកម្មភាពនេះនឹងធ្វើបន្តជារៀងរាល់ថ្ងៃដើម្បីសម្រួលដល់ដំណើរការជួសជុលស្ថាបនាពង្រីកផ្លូវផង និងដើម្បីសណ្តាប់ធ្នាប់ល្អផង ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុក៏បានចេញលិខិតស្នើសុំបងប្អូនប្រជាពលរដ្ឋក្នុងព្រះសីហនុទាំងអស់ចូលរួមសហការក្នុងការជួសជុលផ្លូវក្នុងក្រុងអោយបានល្អប្រសើរផងដែរ ។

ជុំវិញសកម្មភាពនេះពលរដ្ឋនៅក្រុងព្រះសីហនុបានសំដែងនូវការគាំទ្ររយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់អាជ្ញាធរក្នុងការជួយសំរួល និងពន្លឿនដល់ការជួលជុលផ្លូវអោយបានលឿននឹងឆាប់រហ័សតាមការគ្រោងទុក ៕

Comments

comments