អភិបាលខេត្តកំពតដឹកនាំមន្ត្រីរាជការសម្អាតអនាម័យអបអរទិវាបរិស្ថានជាតិ

79

កំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅសួនច្បារឆ្នេរព្រែកកំពង់បាយ ក្រុងកំពត ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតប្រមាណជាង១២០០នាក់។
ភ្ជាប់ជាមួយទិវាខាងលើ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំសមាជិកសមាជិកានៃអង្គពិធីដើរសម្អាតអនាម័យដើម្បីបង្កើនសោភ័ណក្រុងឱ្យកាន់តែស្រស់បំព្រងថែមទៀត។

ជាមួយពីធីដ៏មានអត្ថន័យនេះ ឯកឧត្តម ជាវ តាយ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួម ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យបរិស្ថានសម្រាប់ជាមុខមាត់ខេត្តនាឱកាសបុណ្យសមុទ្រដ៏ខ្លីខាងមុខ ក៏ដូចជាដើម្បីសុខុមាលភាពទាំងអស់គ្នា៕

Comments

comments