អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណិ ទទួលមរណៈភាពនៅអាយុ១០១ឆ្នាំ

66
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ បានមរណៈភាពនៅអាយុ ១០១ឆ្នាំហើយនៅមន្ទីរមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុននេះបើតាមការចេញផ្សាយពីសារព័ត៌មានរបស់ជប៉ុន The Japan Times នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

សារព័ត៌មានដដែលនេះបានអោយដឹងថា លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ (Yasuhiro Nakasone) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនកាលពីអំលុង ខែ វិច្ឆិកា ឆ្នាំ១៩៨២ រហូតដល់ ខែវិច្ឆិកា ឆ្នាំ១៩៨៧ ហើយជាប្រធានបក្សប្រជាធិបតេយ្យសេរីនៅឆ្នាំ ១៩៨២ ដល់១៩៨៧ផងដែរ ។

សូមបញ្ជាក់លោក យ៉ាស៊ូហ៊ីរ៉ូ ណាកាសូណេ បានប្រសូត្រនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩១៨ ហើយមានភរិយាឈ្មោះ ស៊ូតាកូ ណាកាសូណេ Tsutako Nakasone ដែលបានមរណភាពកាលពីឆ្នាំ២០១២ ហើយមានកូនប្រុសម្នាក់ឈ្មោះ ហ៊ីរ៉ូហ្វូមី ណាកាសូណេ Hirofumi Nakasone ធ្លាប់កាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ៕

Comments

comments