មុខ​សញ្ញា​ចោរ​ឆក់​យ៉ាង​សកម្ម​ ជាង​១០នាក់​នៅ​ក្រុង​ព្រះសីហនុ​ ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​

48

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩នេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានអនុញ្ញាតឲ្យសមត្ថកិច្ចជំនាញធ្វើការបង្ហាញមុខក្រុមចោរលួចឆក់យ៉ាងសកម្មចំនួន១១នាក់ឲ្យអ្នកសារព័ត៌មានបានថតរូបនិងធ្វើការផ្សព្វផ្សាយ

លោកឧត្តមសេនីយ៍ត្រីកុលផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា៖ក្រុមចោរលួចឆក់នេះកន្លងមកបានធ្វើសកម្មភាពលួចឆក់យ៉ាងគគ្លើនបំផុតនៅក្នុងក្រុងព្រះសីហនុដោយឆក់យកទូរសព្ទដៃនិងកាបូបរបស់ជនរងគ្រោះរួមមានខ្មែរនិងបរទេសនិងការប្រើប្រាស់គ្រឿងញៀនផងដែរ​ ។

   លោកកុលផាលីបានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរលួចឆក់យ៉ាងសកម្មនេះដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសម្របសម្រួលផ្នែកច្បាប់។

      រហូតដល់ថ្ងៃទី៥ខែធ្នូ២០១៩វេលាម៉ោង៣:៣០នាទីទៀបភ្លឺកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ដែលបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស(ឆក់) យ៉ាងសកម្មនៅក្នុងក្រុងខេត្តព្រះសីហនុនិងធ្វើការកដហូតបានសម្ភារវត្ថុតាងមួយចំនួនធំ

ជនសង្ស័យទាំង១១នាក់៖ឈ្មោះសឿនប៊ុនសែនភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅក្រុមទី១៨ភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះយៀនអានភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូទីងស៊ឹងមានទីលំនៅក្រុមទី១៨ភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះសោដារ៉ាហៅប៉ាន់ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្សមានទីលំនៅក្រុមទី១៨ភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះផាតសុភីនភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅក្រុមទី១៨ភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះលីមគីមស៊្រុនភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅក្រុមទី១៨ភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះនីសុវណ្ណឌឿនភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិ៣សង្កាត់៤ក្រុងខេត្តព្រះសីហនុឈ្មោះសេងសៀវមិនភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុឈ្មោះឈុនណេតភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ៥សង្កាត់៤ក្រុងខេត្តព្រះសីហនុឈ្មោះវ៉ុនវិច្ឆិកាភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ១សង្កាត់៣ក្រុងខេត្តព្រះសីហនុ១០ឈ្មោះយន់សុខលីនភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូមានទីលំនៅភូមិ១សង្កាត់១ក្រុងខេត្តព្រះសីហនុ១១ឈ្មោះគីសំណាងហៅប៊ីភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ២សង្កាត់១ក្រុងខេត្តព្រះសីហនុចាប់យកបានវត្ថុតាងម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើសឆក់) –ទូរស័ព្ទដៃចំនួន៨គ្រឿង(មានមួយចំនួនជាផលនៃអំពើឆក់) –កាបូបដៃ៤(ផលនៃអំពើឆក់) –ខ្សែកាបូប១(ផលនៃអំពើឆក់) –ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់) –អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹកនិងកាតមួយចំនួន(ផលនៃអំពើឆក់) –គ្រឿងញៀនមួយចំនួន  ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួនដែកកេះមួយចំនួន ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនដាវចំនួន១ដើមកាំបិតប៉័ងតោ១ដើមកូនកាំបិត១ដើមកាំបិតស្នៀត១ដើម  

ករណីនេះសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ 

Comments

comments