លោក គួចចំរើន ចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស​ ចំនួន៥០០នាក់​ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ

130

ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩ឯកឧត្ដមគួចចំរើនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ​ ​បានអញ្ជេីញចូលរួមក្នុងពិធីចែកមួកសុវត្ថិភាពដល់សិស្សានុសិស្សចំនួន៥០០នាក់នៃវិទ្យាល័យក្រុងព្រះសីហនុក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនិងចូលរួមពាក់មួកការពារសុវត្ថិភាពទាំងអស់គ្នាដេីម្បីការពារជីវិតអ្នកនិងអ្នកដ៍ទៃ។

ជាមួយគ្នានេះដែរឯកឧត្ដមគួចចំរើនអភិបាលខេត្តព្រះសីហនុបានផ្តាំផ្ញេីរនិងជម្រុញលេីកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រដេីម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលអនាគតនិងជៀសឲ្យឆ្ងាយពីគ្រឿងញៀនឯកឧត្ដមអភិបាលខេត្តបានលេីកទឹកចិត្តដល់សិស្សថ្នាក់ទី១២ទាំងអស់ទូទាំងខេត្តបន្តខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រយកនិទ្ទេស​ A​ ឲ្យបានដោយឯកឧត្ដមនឹងផ្តល់ម៉ូតូម្នាក់មួយគ្រឿងរួមទាំងថវិកា១ពាន់ដុល្លារទៀតផង

Comments

comments