តស៊ូណាស់ពូមីង! ដុតធូបមូសលេងអាប៉ោងទាំងយប់ត្រូវលោកអភិបាលខេត្តចុះចាប់

123

ពោធិសាត់៖ នៅមុន​នេះ​បន្តិច ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិសាត់ និងបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ​បង្ក្រាប​ល្បែងស៊ីសង (អាប៉ោង)មួយ​កន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០៣នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលកកោះ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

បច្ចុប្បន្នជនញៀនល្បែងទាំង០៧នាក់ ត្រូវបានប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ៕

Comments

comments