មកពីខេត្តកំពត​៤​នាក់​​បំរុង​លក់​ចែក​ចាយ​ថ្នាំ​ញៀននៅ​ស្រុក​ព្រៃនប់​ ត្រូវ​នគរបាល​ក្របួច​ជាប់​

90

ព្រះសីហនុ មុខសញ្ញាគ្រឿងញៀននាក់មកពី​ខេត្តកំពតបំរុងលក់ចែកចាយនៅស្រុកព្រៃនប់ត្រូវនគរបាលក្របួចជាប់ជាមួយនឹងថ្នាំញៀនកញ្ចប់​ ។ 

លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅរសៀលនៅថ្ងៃទី៨ ខែមករាឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់រួមមានឈ្មោះ ឈ្មោះហន ហឿន ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពតមុខរបរកសិករ ។ ឈ្មោះមុំ កក្កដា ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបរ ឈ្មោះ ដោម ឆាង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកម្មរោងចក្រ ។ សៅ សុខគា ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅ ភូមិដូនឪ ឃុំជុំគីរី ស្រុកជុំគីរី ខេត្តកំពតមុខរបបរមិនពិតប្រាកដ

ចាប់យកបានវត្ថុតាងមាន​៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ (ធំ២កញ្ចប់,តូច៦កញ្ចប់) ។ ប្រភេទថ្នាំគ្រាប់ពណ៍ក្រហមសង្ស័យសារធាតុញៀន១កញ្ចប់មានចំនួន៣គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿងនិងទូរស័ព្ទដៃចំនួន៤គ្រឿង

មុខសញ្ញាខាងលើសមត្ថកិច្ចកំពុងចាត់ចែងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕

 

Comments

comments