អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជួញដូរ រក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

100

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន១០នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្រ្កាប ចំនួន០៣លើក ក្នុងទីតាំង០៣ផ្សេងៗគ្នា ស្ថិតនៅចំណុចក្រុមទី០៦,ទី១៤ ភូមិ៤ និងក្រុមទី៧ ភូមិ៣ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៨-៩ ខែកុម្ភ: ឆ្នាំ២០២០ (រយៈពេល០២ថ្ងៃ)​ ។

លោក​ ហេង​ប៊ុនទី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បានប្រាប់អោយដឹងថា​ ប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់ សមត្ថកិច្ចជំនាញរបស់លោកបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១០នាក់ រួមមាន៖១/ ឈ្មោះ សួន សម្បត្តិ ហៅ (ម៉ាប់) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុង​ ខេត្តព្រះសីហនុ ។ ២/ ឈ្មោះ ណៃ ពិសី ហៅ (បារាំង) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិ០១ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ​ ។​ ៣/ ឈ្មោះ ឆាយ សុធន់ ភេទប្រុស អាយុ២៧ ស្រុកកំណើតភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ០៤ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។​ ៤/ ឈ្មោះ ផែង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូ ស្រុកកំណើតភូមិស្រែ ឃុំត្រើយកោះ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ ០៤ សង្កាត់ ០៤ ក្រុង+ខេត្តព្រះសីហនុ។​ ៥/ ឈ្មោះ វុន ឈាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកំពង់ផែស្វយ័ត ស្រុកកំណើតភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពតបច្ចុប្បន្នស្នាក់នៅ ក្រុម១៧ ភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ។​ ៦/ ឈ្មោះ ឯក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើតភូមិ០៣ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ បច្ចុប្បន្នស្នាុក់នៅ ភូមិ០៣ សង្កាត់០៣ ក្រុង+ខេត្តព្រះសីហនុ។​ ៧/ ឈ្មោះ ជឹម ប៊ុនថន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃយុទ្ធថ្កា ឃុំតាយឹម ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិ០១ សង្កាត់០១ ក្រុង+ខេត្តព្រះសីហនុ។​ ៨/ ឈ្មោះ ឡេង ហៀង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិ១២ សង្កាត់០២ ក្រុងខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ១២ សង្កាត់០២ ក្រុង+ខេត្តព្រះសីហនុ។​ ៩/ ឈ្មោះ ស៊ុន វិច្ឆិកា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៤ ក្រុង+ខេត្តព្រះសីហនុ។​ ១០/ ណែម ប៊ុនទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកណើតភូមិត្រសេកកោង ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ០៣ សង្កាត់០៣ ក្រុងខេត្តព្រះសីហនុ​ ។​

វត្ថុតាងដកហូតរួមមាន៖ ១- ម្សៅសរថ្លាម៉ាទឹកកក ចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់១២,០៦ក្រាម​ ២- ម្សៅសរថ្លា ចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់១,០៤ក្រាម៣- ទូរស័ព្ទ ចំនួន០៥គ្រឿង​ ៤- ដបជក់ចំនួន០៣​ ៥- ដែកកេះ ចំនួន០៣​ ។​

Comments

comments