លោក កឹម សុខា៖ ការអនុញ្ញាតអោយកប៉ាល់ទេសចរចូលចតនៅកំពង់ផែក្រុងព្រះសីហនុ គឺជាកាយវិការមនុស្សធម៌និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា

128

ភ្នំពេញ៖ កប៉ាល់ទេសចរឈ្មោះ MS Westerdam ដែលបានជាប់គាំងនៅលើសមុទ្រហើយមិនត្រូវបានរដ្ឋនានាអើពើដោយខ្លាចឆ្លងជំងឺខូវីដ-១៩ covid-19  ឬវីរ៉ុស កូរ៉ូណាថ្មី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានអនុញ្ញាតអោយចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយនាព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០នេះ ។

ជាមួយនឹងការអនុញ្ញាតអោយចូលចតនេះត្រូវបានបណ្តាញសារព័ត៌មានធំៗក្នុងពិភពលោកធ្វើការផ្សព្វផ្សាយឡើងផ្អើលពេញពិភពលោកផងដែរ ។

ងាកមកក្នុងប្រទេសឯនេះលោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) យល់ឃើញថា ៖ “ការអនុញ្ញាតនេះគឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្ន​កទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗ” ។

នេះបើតាមការលើកឡើងរបស់លោក មុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោក កឹម សុខា នៅលើបណ្តាញហ្វេសប៊ុករបស់លោកមួយម៉ោងមុននេះដែលត្រូវបានសួរដោយអ្នកកាសែតបរទេសម្នាក់ ៕

 

Comments

comments