ទីក្រុង​ប៉េ​កាំ​ង ចាប់ផ្ដើម​សង់រោង​ចក្រ​ថ្មី ប្រើ​ពេល​តែ​៦​ថ្ងៃ ដើម្បី​ផលិត​របាំងមុខ (Mask)

109

​ប៉េ​កាំ​ង៖ ប្រទេស​ចិននឹង​ប្តូរ​អគារ​ឧស្សាហកម្ម​មួយ​ទៅ​ជា​រោងចក្រ​​ថ្មីមួយ ដើម្បីផលិតរ​បាំងមុខ(Mask) ​ក្នុង​រយៈពេល ត្រឹមតែ​០៦ថ្ងៃប៉ុណ្ណោះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​ នៅ​ពេល​មានការ​ផ្ទុះ​ឡើងនៃវីរុស​ថ្មី កូវិឌ១៩ (Covid-19) នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ។​

​ការ​ស្ថាបនាបាន​ចាប់ផ្តើម​នៅព្រឹកថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ២០២០​នេះជាមួយនឹង​កម្មករដែលឆ្លាស់​វេន​គ្នាសាងសង់ ដើម្បី​ធានា​ថាគម្រោង​នេះត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម ថ្ងៃ​សៅរ៍​ទី​២២ ខាង​មុខ​នេះ ។

​រោងចក្រ​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន China Construction First Group ត្រូវ​បាន​គេ ​រំពឹង​ថា នឹង​ផលិត​របាំងមុខ ២៥០,០០០ក្នុង​មួយ​ថ្ងៃ ។​

នៅ​ពេល​ដែល​ប្រទេស​ចិន កំពុងប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតរបាំងមុខ​មានតម្រូវការ​យ៉ាង​ខ្លាំង សម្រាប់​បុគ្គលិក​ពេទ្យ​ បុគ្គលិក​គ្រប់គ្រង​ជំងឺ​ ក៏​ដូច​ជា​ប្រជាជន​ទូទៅ ។​

​រដ្ឋាភិបាលចិន ​បាន​លើកទឹកចិត្ត​ដល់​អ្នក​ផ្គត់ផ្គង់ផ្នែក​វេជ្ជសាស្ត្រ បង្កើន​ផលិតកម្ម ដើម្បី​​ផ្គត់ផ្គង់បំពេញ​បន្ថែមតាមតម្រូវការចំពោះមុខ ៕

 

Comments

comments