អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០២នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់

76

ព្រះសីហនុ៖ វេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ លើជនជាតិចិនដូចគ្នា ប្រព្រឹត្តិនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

មន្ត្រីអាវុធហត្ថបានអោយដឹងថា ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ១.Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន  ២. ឈ្មោះ Han Ya Ping ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។

វត្ថុតាងដកហូតរួមមាន៖ ១. រថយន្ត ចំនួន១គ្រឿង ២. ខ្នោះដៃ ចំនួន១គូរ ៣. ទូរស័ព្ទដៃ ចំនួន២គ្រឿង ៤. កាំបិត ចំនួន១ដើម ៥. កាំភ្លើងឆក់ ចំនួន១ដើម ៦. គ្រាប់កាំភ្លើងឆក់ ចំនួន៣គ្រាប់ ៧. ម៉ាស៊ីនគិតលេខ ចំនួន១គ្រឿង ៨. នាឡិកាដៃ ចំនួន១គ្រឿង ៕

 

Comments

comments