សូមអបអរសាទរ!!! ​ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ជួយកម្ពុជា​ទប់​ស្កាត់​ជំងឺ​ខូវីដ១៩ គ្រោងនឹង​ចុះ​ទៅ​សិក្សា​ស្ថានភាព​នៅ​ខេត្ត​ព្រះសីហនុក្នុង​ពេល​ឆាប់​ៗនេះ​ហើយ!!!

159

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសារព័ត៌មាន​ NICETV បានអោយដឹង​ថា​ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ជួយកម្ពុជា​ទប់​ស្កាត់​ជំងឺ​ខូវីដ១៩ ​និង​ធ្វើការ​គាំទ្រ ​និង​ទំនុក​បំរុង​ផ្នែក​បរិក្ខារ​ បន្ទប់​ពិសោធន៍​ និង​សារធាតុ​ធ្វើ​តេស្ដ​សាកល្បង​អោយ​បាន​ឆាប់​បំផុត​ ។ ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ នឹង​ចុះ​ទៅ​សិក្សា​ស្ថានភាព​នៅ​ខេត្ត​ព្រះសីហនុក្នុង​ពេល​ឆាប់​ៗនេះ​ និង​ធ្វើការ​ផ្ដល់​មតិយោបល់​ និង​ចង្អុល​បង្ហាញ​ក្នុង​ផ្នែក​គិលានុបដ្ឋាយិកា ​ការព្យាបាល​ និង​ការទប់​ស្កាត់​ជំងឺ​ឆ្លង​ផងដែរ ។

សេចក្ដី​រាយការណ៍​លំអិត​ពី NICE TVបានអោយដឹងដែរថា៖ ម៉ោង​៧ល្ងាច ថ្ងៃទី​២៥ ខែមីនា ម៉ោង​នៅ​ភ្នំពេញ​ នៅ​មជ្ឈមណ្ឌល​នវានុវត្តន៍​នៃ​ក្រុមហ៊ុនHuawei Cambodiaនៅ​ទីក្រុងភ្នំពេញ​ ៦០ម៉ោង​ក្រោយ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ជួយកម្ពុជា​ទប់​ស្កាត់​ជំងឺ​ខូវីដ​១៩​មក​ដល់​ទីក្រុងភ្នំពេញ​ បាន​បើក​កិច្ចប្រជុំ​ Video Conference ជាមួយស្ថាប័នគ្រប់គ្រង​​ទប់ស្កាត់​ជំងឺ​ឆ្លង​ក្វាងស៊ីចិន​ ដោយ​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនងវីដេអូ ​welink ដែល​តម្លើង​ជា​ពិសេស​ដោយ​ Huawei ។ ម៉ោង​៨:៤១ ព្រឹក​ថ្ងៃទី​២៣ខែមីនា ក្រុមគ្រូពេទ្យ​ជំនាញ​ជិះ​យន្តហោះ​មក​ដល់​ទីក្រុង​ភ្នំពេញ​រាជធានី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ បំពេញ​ការងារ​ការ​ប្រគល់​សំភារៈ​បរិក្ខារ​ការពារ​សម្រាប់​ក្រុមការងារ​ប្រើប្រាស់​ និង​សម្រាប់​ឧបត្ថម្ភ​ជូន​ភាគីកម្ពុជា​ រាយការណ៍​គំរោង និង​ការ​រៀបចំការងារ​ជំហាន​ដំបូង​ជូន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ឯកឧត្ដម​វ៉ាង វិនធៀន​ ។

រសៀល​ថ្ងៃទី​២៣ ខែមីនា សមាជិក​ទាំងអស់​នៃ​ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកឧត្ដម​បណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ បាន​ស្វែង​យល់​ជា​លើក​ដំបូង​ពី​ស្ថានភាព​មូលដ្ឋាន​នៃ​ប្រព័ន្ធ​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​ខូវីដ​១៩បច្ចុប្បន្ន​ និង​ពិភាក្សា​គម្រោង​ការងារ​នៅ​កម្ពុជា​ជាមួយភាគីកម្ពុជា​ផង​ដែរ ​។ ភាគីកម្ពុជា​បាន​លើកឡើង​ជា​ពិសេស​ក្នុង​កិច្ចប្រជុំ​នេះ​ថា សង្ឃឹមថា​ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ប្រញាប់​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ​ ជួយ​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង​ជាង៣០នាក់​ចេញ​ពី​ក្រុមទេសចរ​បារាំង​នៅ​ទីនោះ​។

ថ្ងៃទី​២៤ខែមិនា ក្រុមគ្រូពេទ្យ​ជំនាញ​បន្ត​ទស្សនកិច្ចទីតាំង​ចំនួន​បី​រួមមាន​ ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរសូវៀត​ ដែល​ជា​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​កំណត់​ជា​មន្ទីរ​ព្យាបាល​ជំងឺខូវីដ​១៩ នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈកម្ពុជា​ មណ្ឌល​សុខភាព​ចាក់អង្រែ​ដែល​ជា​មន្ទីរពេទ្យ​ថ្នាក់​តំបន់​កំណត់​ជា​មន្ទីរព្យាបាល​ជម្ងឺ​ខូវីដ​១៩​ដំបូង​គេ​នៅកម្ពុជា​ និង​មន្ទីរពិសោធន៍​មេរោគ​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ និង​បាន​ពិភាក្សា​ស្វែង​យល់​ស្ថានភាព​ជំងឺ​ឆ្លង​បច្ចុប្បន្ន​នៅ​កម្ពុជា​ ជាមួយ​អ្នក​ទទួលខុសត្រូវ​មក​ពី​អង្គការ​សុខភាពពិភពលោក (WHO) ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ អ្នក​ជំនាញ​មក​ពី​អង្គការ​សុខភាព​ពិភពលោក​ សង្ឃឹមថា​នៅ​ការងារ​បន្ត​ទឿត​ អាច​ពង្រីកការសហការរវាង​ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ និង​ក្រសួងសុខាភិបាល​កម្ពុជា​។

ថ្ងៃទី​២៥ ខែមីនា ក្រុមគ្រូពេទ្យ​ជំនាញ​ចិន​ទស្សនកិច្ច​ជាក់​ស្ដែង​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ខូវីដ១៩ថ្មីមួយ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈកម្ពុជា​ និង​បាន​ស្វែង​យល់​ពី​ដំណើរការ​លម្អិត​ជាក់​ស្ដែង​ចាប់​ពី​ពិនិត្យ​ រើស​អ្នក​សង្ស័យ​បាន​ឆ្លងមេរោគ​ ការ​យក​សំណាក់​ពិនិត្យ​ ដឹកជញ្ជូន​ និង​ដំណើរការ​ដាក់​មនុស្ស​ក្រោយ​ទទួល​បាន​លទ្ធផល​។ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ដើរ​តាមដាន​គ្រប់​ជំហាន​នៃ​ប្រព័ន្ធ​សង្គ្រោះ​ជំងឺ​ខូវីដ​១៩នេះ​ជា​ច្រើន​សា​ និង​បាន​ផ្ដល់​មតិ​កែសម្រួល​ និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ទីតាំង​ជាក់ស្ដែង​។ នៅ​ថ្ងៃដដែល ក្រុម​គ្រូពេទ្យ​ជំនាញ​ នៅ​ពិចារណា​ចង់​ទៅ​ដល់​តំបន់​ជន​ជាតិ​ខ្មែរ​អ៊ីស្លាម​ដែល​មាន​ករណី​ជំងឺ​ឆ្លង​កើតឡើង​ និង​ពិភាក្សាទាក់ទង​ជាមួយ​អ្នក​ទទួល​ខុសត្រូវ​សមាគម​ខ្មែរ​អ៊ីស្លាម និង​អ្នក​ទប់​ស្កាល់​ជំងឺ​ឆ្លង​នេះ​។

គិត​មក​ដល់​ម៉ោង​៧ល្ងាច​ថ្ងៃទី​២៥ខែមិនា ៦០ម៉ោង​ក្រោយ​ក្រុមគ្រូពេទ្យ​ជំនាញ​មក​ដល់​ភ្នំពេញ​ បាន​ទស្សនកិច្ច​ពិនិត្យ​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​ព្យាបាល​ជំងឺ​ខូវីដ​១៩មួយកន្លែង មន្ទីរ​ពេទ្យ​ថ្នាក់​តំបន់​មួយកន្លែង មន្ទីរ​ពេទ្យ​ព្យាបាលមួយកន្លែង​ បន្ទប់​ពិសោធន៍​មេរោគ​មួយកន្លែង​ តំបន់​ធ្លាប់​មាន​ករណីឆ្លង​មួយកន្លែង​ និង​ពិភាក្សា​ទាក់ទង​ជាមួយ​អ្នក​ទទួល​ខុសត្រូវ​នៃ​អង្គការសុខភាពពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​សុខាភិបាល​កម្ពុជា​។​

ក្រោយ​ពី​សិក្សា​ស្វែង​យល់​ស៊ីជម្រៅ​ជាក់ស្ដែង​រួច​ហើយ​ នៅ​ក្នុង​កិច្ចប្រជុំ​ល្ងាច​នេះ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​សរុប​លទ្ធផល​ និង​ចេញ​ជា​មតិយោបល់​ និង​គម្រោង​ការងារ​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​។ ក្រុមគ្រូពេទ្យ​ជំនាញ​លើក​ឡើង​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​ករណី​ជំងឺ​ខូវីដ១៩​ចំនួន​៩៣ករណី (គិត​ត្រឹម​ម៉ោង​២១និង​៣០នាទី​យប់​ថ្ងៃទី​២៥ ខែមីនា​ ម៉ោង​នៅ​ភ្នំពេញ មាន​៣ករណី​ថ្មី​បន្ថែម​ទៀត​ សរុប​កើន​ដល់​៩៦ករណី) ភាគច្រើន​ជា​ករណី​នាំ​ចូល​ មិន​ទាន់​មាន​សញ្ញា​ឆ្លងក្នុង​សហគមន៍​នៅឡើយ​។ ប៉ុន្តែ​ដោយសារ​​កម្ពុជា​មិន​ទាន់​បាន​បង្កើត​គោលការណ៍​តភ្ជាប់​ទប់ស្កាត់គ្រប់គ្រង​​ ខ្វះ​ខាត​មធ្យោបាយ​ទប់ស្កាត់​ជា​ប្រព័ន្ធ​ បូក​ថែម​នៅ​ពាក់កណ្ដាល​ខែបួន​ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណីជាតិខ្មែរ​ នាំ​អោយ​មាន​លំហូរ​ប្រជាជន​ច្រើន​ ដូច​នេះ​គិត​ថា​ លំហូរ​ជំងឺឆ្លង​នៅ​កម្ពុជា​មិន​ឃើញ​ច្បាស់​ទេ ប៉ុន្តែ​មានហានិភ័យ​ខ្ពស់​។

អ្នក​ជំនាញ​បាន​សរុប​ស្ថានភាព​ចុះ​ទស្សនកិច្ច​ពិនិត្យ​ជាក់ស្ដែង​ ចេញ​ជា​គម្រោង​ការងារ​ជំហាន​បន្ទាប់​ទៀត​ និង​បាន​ជួយ​ភាគីកម្ពុជា​រៀបចំ​បរិក្ខារ​បន្ទប់​ពិសោធន៍ ផ្ដល់​សារធាតុ​ពិនិត្យ​រក​មេរោគ​ បង្ហាញ​ទី​តំរូវការ​រៀបចំ​អ្នក​ជំនាញ​ធ្វើការ​គាំទ្រ​បច្ចេកទេស​ពី​ចម្ងាយ​។

ស្ថាប័នគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លងក្វាងស៊ីចិន​ បានទទួ​លស្គាល់​ស្ថានភាព​អនុវត្ត​ការងារ​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​នៅកម្ពុជា​ ស្របពេល​ជាមួយ​គ្នា​ស្ថាប័ន​បាន​តម្រូវ​អោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ចូល​រួម​ជា​វិជ្ជមាន​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​នៅ​កម្ពុជា​ ក្រោមការ​ដឹកនាំ​របស់​ស្ថានទូត​ចិន​ប្រចាំនៅ​កម្ពុជា​ ស្ថាប័ន​និង​គាំទ្រ​ជាវិជ្ជមាន​រាល់​មតិយោបល់​ និង​តម្រូវ​ការ​ទាំង​អស់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ ប្រឹង​ប្រែង​អោយ​អស់​ពីកម្លាំង​កាយ​ចិត្ត​ផ្ដល់​ជូន​វិធានការ​បច្ចេកទេស និង​មធ្យោបាយ​អនុវត្ត​ដែល​អាច​អនុវត្ត​បាន​មាន​ប្រសិទ្ធភាពជូន​ជាជំនួយ​ដល់ភាគីកម្ពុជា​ ណែនាំ​ពី​មធ្យាបាយ​ប្រទេស​ចិន​ បទពិសោធនៅ​ក្វាងស៊ី ជាពិសេស​គឺ​ការគ្រប់​តំបន់​យ៉ាង​តឹងរ៉ឹង​ ការងារ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការកែប្រែ​លំហូរ​ជា​ដើម​ជូន​ភាគី​កម្ពុជា​។ ហើយ​ក្នុង​នោះ​ក៏​តម្រូវ​អោយ​ពួកគេ​ត្រូវតេ​ការពារ​ខ្លួន​អោយ​បាន​ល្អ​ក្នុង​ពេល​បំពេញភារកិច្ច​នៅ​កម្ពុជា​ផងដែរ ៕

សូមទស្សនារូបភាពពី NICE TV ដូចខាងក្រោម៖

 

Comments

comments