សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកសកម្មភាពអង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ព្រោះបានធ្វើសកម្មភាពខុសច្បាប់

149

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពអង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន នេះបើយោងតាមលិខិតរបស់ សម្តេច ស​ ខេង ផ្ញើជូនលោក ឈាវ អានសាលីដេត ប្រធានអង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ ។

សម្តេច ស ខេង មានប្រសាសន៍ថា អង្គការការពារ និង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងប្រកាស៨ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងពុំបានបំពេញកាតព្វកិច្ចតាមការកំណត់ក្នុងបទប្បញ្ញត្តិមាត្រា១០និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើអោយមានការយល់ច្រឡំជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ។

សូមបញ្ជាក់ថា បុគ្គលិកអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ ប្រើប្រាស់រថយន្ត ខ.ម និងគំរាមកំហែងអ្នកដទៃ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ពាក់ស្លាកលេខ ខ.ម និងប្រើប្រាស់តួនាទីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងអ្នកដទៃ ត្រូវកម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនមកសាលាដំបូង ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីត្រូវបានសាកសួរពីកម្លាំងសមត្ថកិច្ច ។
បើតាមប្រភពពីសាលាដំបូងខេត្តព្រះសីហនុ បញ្ជាក់ថាក្នុងចំណោមអ្នកទាំង១០នាក់នេះ មានអ្នកសារព័ត៌មាន២នាក់ នៅអង្គភាព MPN online បម្រើការនៅខេត្តព្រះសីហនុ និជាមន្ត្រីអង្គការអភិរក្សនេះផងដែរ និងយោធាម្នាក់ទៀតក៏កាន់កាតអង្គការនេះដែរ ។
កន្លងមកក្រុមមន្ត្រីអង្គការនេះត្រូវបានគេដឹងថា បានធ្វើសកម្មភាពច្រើននៅតំបន់ក្បាលឆាយ និងឧទ្យានជាតិរាម ។ ប្រភពបានឱ្យដឹងថា នៅតំបន់ក្បាលឆាយ ពួកគេបានសាងសង់ទីស្នាក់ការខុសច្បាប់នៅតំបន់នោះដើម្បីស្វែងរកផលប្រយោជន៍ និងបានជ្រើសរើសបុគ្គលិកដើម្បីធ្វើសកម្មភាពផ្សេងៗ ពាក់ព័ន្ធបញ្ហាដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ។

គួររំលឹកថាជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកព្រៃនប់ ឃាត់ខ្លួននៅវេលាម៉ោង១៦៖៥០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចបាននាំខ្លួនមកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម និងប្រើប្រាស់តួនាទីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងគេ ។
ក្រោយមកក៏បានបញ្ជូនមកបញ្ជាការដ្ឋានកាងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសាកសួរបន្ថែមនិងបានបញ្ជូនទៅសាលាបូងដើម្បីចាត់ការបន្ត។

ពួកគេទាំង១០នាក់នេះរួមមាន៖
១៖ ឈ្មោះឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការនិងអ្នកសារព័ត៌មាន មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
២៖ ឈ្មោះ កង សារ៉ាវុធ ភេទ ប្រុសអាយុ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
៣៖ ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ២៧ឆ្នាំមុ ខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុ ង -ខេត្ត ព្រះសីហនុ។
៤៖ ឈ្មោះសាន់ សុខុម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
៥៖ ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៦៖ ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ។
៧៖ ឈ្មោះហ៉ឹម ស៉ីណាត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ។
៨៖ ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
៩៖ ឈ្មោះ ចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ និងជាយោធា កងពលធំអន្តរាគមន៍លេខ ក.ជ.គ ខេត្តព្រះវិហារ មានទីលំនៅ ភូមិ១សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ។
១០៖ ឈ្មោះ ផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង -ខេត្ត ព្រះសីហនុ។ ចាប់យកវត្ថុតាងរួមមាន៖
-រថយន្ត០១គ្រឿងស្លាកលេខខ.ម 2-1973 ម៉ាក Mazdaពណ៌ត្រេអ៉ី ៕

 

Comments

comments