ក្រសួងសុខាភិបាលថ្ងៃនេះប្រកាសថា ពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ និងមិនមានករណីជាសះស្បើយថ្មីដែរ

60

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៧:៣០នាទីព្រឹក ថ្ងៃទី​១​ ខែឧសភា ​ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និងមិនមានករណីជាសះស្បើយថ្មីទេ ដូច្នេះករណីជាសះស្បើយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ ។

ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ 

Comments

comments