លោក ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ទទួលអំណោយពីលោកជំទាវ វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធ អេរ៉ូទិច

18


ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក ឈិត សុខុន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកជំទាវ វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធ អេរ៉ូទិច ចូលជួបសម្តែងការគួរសម និងផ្តល់អំណោយជាទឹកបរិសុទ្ធម៉ាក អេរ៉ូទិច ចំនួន ១២០០ដប អាល់កុល ៦០លីត្រ ម៉ាស់ ២៥០០ម៉ាស់ ស្រោមដៃប្លាស្ទិច ២០០០គូ នៅទីស្តីការក្រសួងធម្មការ និងសាសនា ។

លោក ឈិត សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា និងលោកជំទាវ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធ អេរ៉ូទិច ដែលបានឧបត្ថម្ភជាសម្ភារៈក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា និងទីវត្តអារាមនានា ។

លោក ឈិត សុខុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាប ដោយសារតែការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ ព្រមទាំងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលធ្វើអោយកម្ពុជាមកដល់ថ្ងៃនេះអ្នកឆ្លងមានចំនួន ១២២នាក់ ហើយអ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ ៕

Comments

comments