នគរបាលចរាចរណ៍​ទូទាំងខេត្ដកំពង់ស្ពឺ​ចាប់ផ្ដើមអនុវត្ដ​រឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោកដោ​យកម្រិតនៃការផាកពិន័យទ្វេរដងតាមអ​នុ​ក្រឹ​ត្យ​លេខ​:៣​៩​

83

កំពង់ស្ពឺ​ ៖ នៅព្រឹកព្រលឹមនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចាប់​ផ្តើ​មរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តកម្រិតផាកពិន័យ​ កើនឡើងពី៣​ទៅ៥ដងក្នុងករ​ណីរកឃើញការល្មើសនឹងច្បាប់​ ។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ន​គរបាលខេត្ដកំពង់ស្ពឺ​ ដែលបានចុះពិនិត្យកិច្ចប្រតិ​បត្ដិការអនុវត្ដផ្ទាល់​នៅគោលដៅចំ​ណុ​ច​ផ្លូវជា​តិ​លេ​ខ​ ៤​ ភូមិកែវឧត្ដម​ ឃុំត្រពាំងគង​ ស្រុកសំរោ​ងទង​ មានប្រសាសន៍ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុកអោយដឹងថា​ វិធានការរឹតបន្តឹងច្បាប់ចរា​ចរណ៍ផ្លូវគោកនេះ គឺ​ដាក់ចេញ​ដើម្បីឆ្លើយតបនឹ​ងភាពអាសន្ន នៃ​គ្រោះថ្នាក់ចរាចរណ៍​ ដែលមាន​កំណើនយ៉ាងគំហុកកាលពីបណ្ដាឆ្នាំកន្លងទៅដែ​លប​ណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែល​ប្រទេស​ជា​តិ​បានចាកផុតពីភ្លើង​សង្គ្រាម មានសន្តិភាព និងការអភិវ​ឌ្ឍន៍រីកចម្រើនដូចសព្វថៃ្ងទៅហើយនោះ។

យោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ និងការដឹកនាំអនុវត្ដផ្ទាល់​របស់​ឯកឧត្ដម​ នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត​នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ បានប​ញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរា​ចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ ។  អ្នកធ្វើដំណើរត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយ​រលូ​ន លើកលែងតែបានធ្វើដំណើរដោយបំពាន​ច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។

ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័​យវិញ​ សូមបងប្អូនប្រជាពលរដ្ឋ​យល់ថា​ មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភា​ពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្ត​ច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយ​ទៅ​វិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិ​ភា​ពជូនពលរដ្ឋទៅវិញទេ ។

ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអ​ន្តរកាលម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទ​ល្មើ​សនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័​យអន្តរកាលលើកមុន ត្រូវផ្តន្ទាទោសតាមច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោក ។

កត់សម្គាល់​ ៖​ អ្នកបើកបរក្នុងស្ថានភា​ព​ស្រវឹង ដែ​លមានអត្រាជាតិអាល់​កុលចាប់ពី ០.៤០មីលីក្រា​ម​ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម​ក្នុងមួ​យលីត្រឈាម៖

* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល

* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់

Comments

comments