ឈប់ស្រពិចស្រពិលទៅ! លោកបណ្ឌិត ហ៊ុន ម៉ាណែត ពេលបួសមាននាមថា “សាមណេរ ចន្ទធម្មោ” ហើយមានសម្តេច ព្រះពោធិវ័ង្ស អំ លីមហេង ជាព្រះឧបជ្ឈាយ៍

549

ភ្នំពេញ​៖ រយៈពេលប៉ុន្មានថ្ងៃនេះបន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោរសក់បួសក្នុងពិធីបុណ្យសពជីដូនបង្កើត អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ក្នុងន័យតបស្នងសងគុណចំពោះគុណដ៏ធំធេងបំផុតលើអ្នកមានគុណរបស់លោកបណ្ឌិតផ្ទាល់ ក៏មានការហៅលោកបណ្ឌិត ថាជាភិក្ខុ ជាសាមណេរ ជាព្រះតេជគុណជាដើម ។

ដើម្បីកុំអោយស្រពិចស្រពិលដល់មហាជន ក៏ដូចជាពុទ្ធបរិស័ទ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានប្រកាសផ្សាយអោយដឹងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសាងផ្នួសក្នុងសំណាក់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះឧបជ្ឈាយ៍ និងបានឲ្យនាមបញ្ញត្តិថា “សាមណេរ ចន្ទធម្មោ” (អ្នកមានធម៌ត្រជាក់ ដូចព្រះច័ន្ទ) ក្នុងពិធីបុណ្យសពជីដូនបង្កើត អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ។ កាលពីថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០ ៕   

Comments

comments