លោក កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត

93


ភ្នំពេញ៖ នៅថ្ងៃទីចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត (គ.យ.ក.ស.) ដែលមានភារកិច្ច៖
១.ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត
២.ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើ សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
៣.ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
៤.តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ៕          

Comments

comments