មេអ.ហខេត្តព្រះសីហនុលោក ហេង ប៊ុនទី ដឹកនាំកម្លាំងចុះបង្រ្កាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ លើជនជាតិដូចគ្នា

290

ព្រះសីហនុ៖ វេលាម៉ោង១២:៤០នាទី ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន៣០នាក់ ចុះបង្រ្កាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ លើជនជាតិដូចគ្នា ស្ថិតនៅចំណុចភូមិក្រុមទី២៧ ភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ។

ប្រតិបត្តិការបង្រ្កាបនេះ មានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងសម្របសម្រួលផ្នែកនិតីវិធីច្បាប់លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន បានចំនួន០៧នាក់ (ប្រុស០៦នាក់,ស្រី០១នាក់) ៖

១, ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ២, ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ ៣, ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ ៤, ឈ្មោះ Cai Lei Lei ភេទប្រុស អាយុ៣៣ឆ្នាំ ៥, ឈ្មោះ Ou Qiang ភេទប្រុស អាយុ២៦ឆ្នាំ ៦, Zhu Shou Jiang ភេទប្រុស អាយុ២៥ឆ្នាំ ៧, ឈ្មោះ Li Jun ភេទប្រុស អាយុ៣៣ឆ្នាំ ព្រមទាំងបានរំដោះជនរងគ្រោះបានចំនួន០១នាក់ ឈ្មោះ Luo Ping ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ។

ចំពោះវត្ថុតាងដកហូតរួមមាន÷ ១/ រថយន្ត ចំនួន ០១ គ្រឿង ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9891 ២/ ម៉ូតូ ចំនួន០១គ្រឿង ម៉ាក PCX ពណ៌ស គ្មានស្លាកលេខ ៣/ ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០២គ្រាប់ និងម្សៅសថ្លា ចំនួន០១កញ្ចប់ ( សង្ស័យជាថ្នាំញៀន ) ៤/ ត្រាក្រហម ចំនួន០៨ ត្រា ៥/ កាតធនាគារ ចំនួន៥៤ សន្លឹក ៦/ ខ្នោះដៃ ចំនួន០៣ ៧/ ម៉ាស៊ីនផ្លុំសក់ ចំនួន០១ ៨/ វ៉ាលី ចំនួន០២ ( តូច០១ និង ធំ០១ ) ៩/ ទូរស័ព្ទដៃ ចំនួន០៦គ្រឿង ១០/ ដំបងឆក់ ចំនួន០១ដើម ១១/ ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ចំនួន ០១គ្រឿង និងឯកសារមួយចំនួន ១២/ ឧបករណ៍សម្រាប់ឆែកទិន្ន័យធនាគារមួយចំនួន ១៣/ លិខិតឆ្លងដែន ចំនួន០៣ច្បាប់ ១៤/ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ១៥/ កាបូបដៃ ចំនួន០១ ១៦/ ស៊ីមទូរស័ព្ទមួយចំនួន ១៧/ អត្តសញ្ញាណប័ណ្ណមួយចំនួន ១៨/ ឈើចាក់ធ្មេញ ចំនួន០១ដុំ ១៩/ ឧបករណ៍ឆែកទិន្នន័យធនាគារ ចំនួន១៣គ្រឿង

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរតាមនីវិធីច្បាប់នៅ អ.ហ ខេត្ត ៕

 

Comments

comments