សាលាទ័ពជើងទឹករាមជូនដំណឹងដល់ពលរដ្ឋកុំធ្វើដំណើរនៅថ្ងៃទី២៧ដល់២៩ កក្កដា ពីក្រោយទីតាំងសាលាព្រោះសិក្ខាកាមបាញ់គ្រាប់ពិត

340

ព្រះសីហនុ៖ សាលាទ័ពជើងទឹករាម ដែលមានទីតាំងនៅភូមិ អុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ម្សិលម៉ិញនេះបានចេញលិខិតជូនដំណឹងដល់ អាជ្ញាធរ និងពលរដ្ឋ រស់នៅទីតាំងខាងលើចូលរួមសហការ និងផ្អាកការធ្វើដំណើរឆ្លងកាត់បរិវេណខាងក្រោយសាលាទ័ពជើងទឹក នៅថ្ងៃទី២៧ ដល់២៩ ខែ កក្កដា ឆ្នាំ២០២០ខាងមុខ មូលហេតុ សាលាទ័ពជើងទឹក នឹងមានការបាញ់គ្រាប់ពិត ប្រភេទ អាវុធ AK47 ។

ជាមួយគ្នាផងនោះសាលាក្រើនរំលឹកថា ប្រសិនបើមានគ្រោះថ្នាក់កើតឡើង សាលាទ័ពជើងទឹកមិនទទួលខុសត្រូវឡើយ ៕

 

Comments

comments