សម្តេចក្រឡាហោម ស ខេង បានទទួលថវិកា២០លានរៀលពីលោក គុយ ហាក់ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់

45


 លោក គុយ ហាក់ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានចូលរួមបរិច្ចាគថវិកាចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល) ជូនសម្តេចក្រឡាហោម ស ខេង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

ថវិកានេះបានប្រគល់ជូនសម្តេចក្រឡាហោម ស ខេង តាមរយៈនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នំា២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា កន្លងមកសម្តេចក្រឡាហោម ស ខេង ក៏បានចេញសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន សម្រាប់ចូលរួមជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀងផងដែរ ៕

Comments

comments