ចោរឆក់ឆ្លងខេត្ត៤នាក់អស់លក្ខណ៍ត្រឹមនគរបាលខេត្តព្រះសីហនុ

8


ព្រះសីហនុ៖ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹកនៅលើដងផ្លូវជាតិ៤ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ និងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆក់ ២ករណី៖ -ករណីទី១: ជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះរឿន ភារះ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះឈុំ ដារ៉ាត់ ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិតមានទីលំ នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ) ។

-ករណីទី២: ជនសង្ស័យមានគ្នា២នាក់ (១-ឈ្មោះ សុង ដានីត  ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ,២-ឈ្មោះ វន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ  ) ។

បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានអោយដឹងថា៖ ជនសង្ស័យទាំង៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាព ឆក់កាបូបជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវជាតិ៤ ចំនួន២កន្លែងផ្សេងគ្នា (ទីតាំងដូចខាងលើ) ។ ជនរងគ្រោះឈ្មោះ (១-ឈ្មោះ ហាច ចាន់ ភេទស្រី អាយុ ៣១ ឆ្នាំមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់, ២-ឈ្មោះ ហង្ស សារិន ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ) ។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនជន សង្ស័យទាំង ៤នាក់ខាងលើ ។

វត្ថុតាងចាប់យកបាន៖ -ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង (មធ្យោបានជិះធ្វើសកម្មភាព) -ទូរស័ព្ទដៃចំនួន៣គ្រឿង (របស់ជនរងគ្រោះ) -លុយ៩០,០០០រៀល (របស់ជនរងគ្រោះ ) ។

បច្ចុប្បន្នករណីទាំង២នេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕

Comments

comments