ស្ត្រីជនជាតិចិនម្នាក់យកសម្ភារៈប្រើប្រាស់ឲ្យមិត្តភ័ក្ត្រនៅមណ្ឌលធ្វើចត្តាឡីស័កលាក់គ្រឿងញៀនទៅជាមួយត្រូវសមត្ថកិច្ចក្របួចជាប់

158

ព្រះសីហ​នុ៖ ស្ត្រីជនជាតិចិនម្នាក់យកសម្ភារៈប្រើប្រាស់ឲ្យមិត្តភ័ក្ត្រ នៅមណ្ឌលធ្វើចត្តាឡីស័ក ត្រូវក្រុមសមត្ថកិច្ចប្រចាំការគោលដៅឆែកឃើញមានម្សៅសរថ្លាជាច្រើនកញ្ចប់ ។

សមត្ថកិច្ចប្រចាំគោលដៅបានអោយដឹងថា ករណីនេះបានកើតមានឡើងនៅម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១  នៅកាស៊ីណូ ប៉ឡាយ ក្បែរស្ពានអាចម៍មឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជនសង្ស័យម្នាក់នេះមានឈ្មោះ WANG SHISHI អាយុ២៥ឆ្នាំ ជនជាតិចិនបានជិះរថយន្តម៉ាក High Lander ពណ៌សរពាក់ស្លាកលេខ ព្រះសីហនុ 2B-9017 ។

សមត្ថកិច្ចបញ្ជាក់លំអិតអោយដឹងថា ដំបូងគេឃើញស្ត្រីម្នាក់ជនជាតិចិន បានចុះពីលើរថយន្តរួចដើរសំដៅទៅគោះទ្វារបងខាងផ្លូវចូលសណ្ឋាគារខាងក្រោយ ទល់មុខទីតាំងគោលដៅការពាររបស់កងកំលាំងចំរុះប្រចាំការ ភ្លាមនោះកងកំលាំងមានការសង្ស័យក៏ហៅសួរនាំឆែកឆេរក៏ឃើញមានកញ្ចាប់ម្សៅ ម៉ាទឹកកក ១៧ កញ្ចប់តូច ម្សៅប្រភេទ K ៣កញ្ចប់តូច ទឹកថ្នាំក្រវី ២កញ្ចាប់តូច ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ វត្ថុតាង និង រថយន្ត ត្រូវបាននាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

Comments

comments