រាជធានីភ្នំពេញអាចនឹងកំណត់តំបន់លឿង លឿងទុំ និងក្រហមសាជាថ្មីម្តងទៀតខណៈពេលដែលមនុស្សមានការធ្វេសប្រហែសភ្លេចការពារខ្លួន

30

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងលិខិតសេចក្ដីណែនាំបន្ថែមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថា ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងក្រោយពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីការបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ គឺ វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម ហើយជាបណ្តើរៗក្រៅអំពីភូមិសាស្ត្រដេលត្រូវបានកំណត់ជា “តំបន់លឿងទុំ” វិធានការមួយចំនួនត្រូវបានបន្ធូរបន្ថយ ផ្អែកតាមតម្រូវការចាំបាច់ ស្ថានភាពអាជីវកម្ម និងការវិវឌ្ឍនៃជំងឺកូវិដ-១៩ ជាក់ស្តែង ។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលវិធានការត្រូវបានបន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ-ផ្សារឯកជន មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិករដ្ឋបាល កម្មករ-និយោជិត អាជីវករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ហាក់មានការធ្វេសប្រហែស ភ្លេចការការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ដែលនេះ គឺជាហានិភ័យអាចបណ្តាលឱ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឱ្យភូមិសាស្ត្រមួយចំនួន ត្រូវប្រែក្លាយទៅជា “តំបន់លឿង” “តំបន់លឿងទុំ” និង “តំបន់ក្រហម” ជាថ្មីម្តងទៀត ។

សូមមើលសេចក្តីណែនាំបន្ថែមរបស់សាលារាជធានីភ្នំពេញនៅខាងក្រោម៖  

Comments

comments