សម្ដេចក្រឡាហោម ស ខេង តែងតាំងលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តសៀមរាប

27

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះបានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ជាស្នងការនគរបាលខេត្តសៀមរាប ។

សូមបញ្ជាក់ថា ពិធីតែងតាំងស្នងការនគរបាលថ្មីខេត្តសៀមរាបនេះ នឹងធ្វើឡើងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលដល់អាយុចូលនិវត្តន៍ ៕ 

Comments

comments