ករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុជាករណីមិនពិត

285

ភ្នំពេញ៖នៅថ្ងៃទី២៨ខែកុម្ភះឆ្នាំ២០២២នេះអ្នកនាំពាក្យអគ្គស្នងដ្ឋាននគរបាលជាតិ បានប្រកាសច្រានចោលការចុះផ្សាយមិនពិតថា មានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ និងអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម គួរចៀសវាងការសន្និដ្ឋានហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងវិយោគិនបរទេសនៅទីនោះ

Comments

comments