ដាំកូនឈើជាង៣ម៉ឺនដើម នៅតំបន់ឧទ្យានជាតិភ្នំគូលែន

271

ខេត្តសៀមរាប៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នៅឧទ្យានជាតិភ្នំគូលែន ស្រុកស្វាយលើ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប ជាតំណាងលោកអភិបាលខេត្ត និងលោក យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៣០០នាក់ និងបានដាំកូនឈើចម្រុះពូជចំនួន២០.០០០ដើម លើផ្ទៃដីចំនួន៣.៥ហិកតា និងចែកកូនឈើហូបផ្លែចំនួន១៥.០០០ដើម ជូនតំណាងសហគមន៍ទាំង៥ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅឃុំខ្នងភ្នំ។ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានបន្តថា ចាប់ពីថ្ងៃទី១៩នេះតទៅ យើងនឹងធ្វើពិធីដាំកូនឈើបន្តទៀត នៅលើខ្នងភ្នំគូលែន ចំនួន៥០.០០០ដើមលើផ្ទៃដីប្រមាណ៧ហិកតា៕

Comments

comments