ក្រសួងបរិស្ថាននិងអង្គការការពារសត្វព្រៃអះអាងពីភាពជោគជ័យលើការអភិរក្សសត្វទាព្រៃស្លាបស

53


ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថានសហគមន៍និងអង្គការWCS នៅថ្ងៃម្សិលមិញនេះបានអះអាងពីភាពជោគជ័យលើការអភិរក្សសត្វទាព្រៃស្លាបសបន្ទាប់ពីក្រុមអ្នកអភិរក្សបានរកឃើញវាឡើងវិញនៅខេត្តព្រះវិហារបន្ទាប់ពីបានលែងកាលពីចុងឆ្នាំ២០១៥កន្លងទៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព។ទាព្រៃស្លាបសនេះដែល ជាប្រភេទរងគ្រោះជិតផុតពូជ និងកម្រនៅលើសាកលលោកត្រូវបានគេ ដាក់កងជាប់នឹងជើង ពេលទទួលបានការមើលថែរក្សានៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ហើយកងនោះត្រូវបានក្រុមអ្នកអភិរក្សប្រទះឃើញនិងកំណត់អត្ថសញ្ញាណតាមរយៈរូបភាព ទទួលបាន។សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែកក្កដា សំបុកទាព្រៃស្លាបសមានពងចំនួន០៧គ្រាប់ ត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពហើយវាជា លើកដំបូងសម្រាប់រយៈពេល០៥ឆ្នាំចុងក្រោយនេះ។ អង្គការ WCS បានជួលអ្នកភូមិចំនួន០៣នាក់ដែលបានរកឃើញសំបុកទាព្រៃស្លាបសនេះឲ្យយាមនិងការពារពីការរំខាន និងការគំរាមកំហែងដែលអាចកើតមាន៕

Comments

comments