ភ្ញៀវជាង៧៦.០០០ នាក់មកលេងខេត្ត កំពត ក្នុងឱកាសបុណ្យអុំទូក!

127

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថាក្នុងរយៈពេល4ថ្ងៃនាឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧  ភ្ញៀវជិតឆ្ងាយបានចូលមកកម្សាន្តក្នុងខេត្តកំពតមានចំនួន៧៦.៦៥៨នាក់។

ក្នុងចំណោមនោះ ភ្ញៀវជាតិមាន៧៤.៩៧១នាក់ និងភ្ញៀវបរទេសចំនួន១.៦៨៧នាក់។ ភ្ញៀវទាំងនោះបានធ្វើដំណើរដោយរថយន្តតូចធំចំនួន៩.៣៤០គ្រឿង និងម៉ូតូគ្រប់ប្រភេទ៥.៩៦៨គ្រឿង។ បរិមាណនេះមានការកើនឡើង ២៩,១៧ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៦។ ទិដ្ឋភាពបែបនេះបានបញ្ជាក់ឱ្យឃើញថាជាមួយនឹងការរស់នៅក្នុងស្ថានភាពនៃសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពធូរធារ និងរីកចម្រើនជាលំដាប់៕

Comments

comments