អត្ថប្រយោជន៍​ទាំង 5 របស់​បន្ទាល​កន្ទុយក្រពើ សម្រាប់​សុខភាព

56


​ បន្ទាល​កន្ទុយក្រពើរ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ដាំ​នៅ​តាម​ផ្ទះ​ជា​ច្រើន មិន​ថា​អ្នក​នៅផ្ទះ​ល្វែង ឬ​ផ្ទះ​វីឡា​ឡើយ ដោយសារ​តែ​វា​ងាយស្រួល​ដាំ​មិន​ចាំបាច់​មើលថែ​អ្វី​ច្រើន​ទេ ពិសេស​បំផុត​នោះ​គឺ​ចាស់​ៗ​ពួក​គាត់​ចូល​ចិត្ត​ដាំ​វា​ណាស់​នោះ​ក៏ ដោយសារ​តែ​វា​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​មនុស្ស​យើង​។ ជាក់ស្ដែង​បន្ទាល​កន្ទុយក្រពើរ​ត្រូវ​បាន ក្រុមហ៊ុន​ផលិត​ភេ​ស​ជ្ជះ​មួយ​ចំនួន​យក​ទៅ​ផលិត​ជា​ភេ​ស​ជ្ជះ​លក់​ពេញ​ទឹក​ពេញ​ដី ដោយសារ​តែ​វា​ផ្ដល់​ផលប្រយោជន៍ ច្រើន ហេតុនេះ Cambo Report សូម​លើកយក​ចំនុច​សំខាន់​ៗ​ទាំង 5 ធំ​ៗ​របស់​បន្ទាល​កន្ទុយក្រពើ​រម​កបក ស្រាយ​ប្រាប់​ប្រិ​យ​មិត្ត​អោយ​បានដឹង​ទាំងអស់​គ្នា។

 1. ល្អ​បំផុត​សម្រាប់​ព្យាបាល​ស្បែក

នេះ​គឺជា​ចំនុច​មួយ​ធំ​ជាងគេ​បំផុត​របស់​បន្ទាល​កន្ទុយក្រពើ​សម្រាប់​សុខភាព​ស្បែក​របស់​យើង​ទាំងអស់​គ្នា​មិន​ថា​ក្មេង ចាស់ ប្រុស ស្រី​ឡើយ វា​ត្រូវ​បាន​ក្រុមហ៊ុន​ផ្នែក​ស​ម្ភ​ស្ស​ជា​ច្រើន​យក​ទៅ​ផលិត​ជា​ផលិតផល​ថែរក្សា​ស្បែក​សម្រាប់​ការពារ​ស្បែក​នៅ​ពេល ឆេះ រលាកភ្លើង សត្វល្អិត​ទិច និង​ជម្ងឺ​ក្រហម​ស្បែក​ជាដើម ព្រោះ​បន្ទាល​កន្ទុយក្រពើ​មាន​សារជាតិ​ពិសេស​ធ្វើ​អោយ​ស្បែក​ត្រជាក់​មាន​សំនើម​ល្អ​។ បើ​ចង់អោយ​វា​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​នោះ​គឺ​អាច​កាត់​មក​ពី​ដើម​ភ្លាម​ៗ ហើយ​ហាន់​ជា​ចំនិត​ស្ដើង​ៗ​បិទ​ត្រង់​ចំនុច​របួស​នោះ​គឺ​កាន់តែ​ពិសេស បើ​មាន​ទូរ​ទឹកកក ឬ​ធុង​ទឹកកក អ្នក​អាច​ដាក់​អោយ​វា​ត្រជាក់​គឺ​កាន់តែ​ល្អ​ថែម​មួយ​កម្រិត​ទៀត​។

2. ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ

បន្ទាយ​កន្ទុយក្រពើរ​ផ្ទុក​ទៅ​ដោយ​ជាតិ​រអិល​ទន់​ៗ​ដូច​ចាហួយ​អ​ញ្ចឹ​ង​ដែរ ដែល​នៅ​ពេល​អ្នក​ទទួលទាន​វា​មិន​ត្រឹមតែ​កាន់តែ​បន្ថយកម្ដៅ​ក្នុង​ខ្លួនប្រាណ​នោះ​ទេ វា​ថែម​ទាំង​ទៅ​ស្រូប​យកសារ​ជាតិពុល​ដែល​មាននៅ​ក្នុង​ពោះវៀនធំ​របស់​អ្នក​មក​ជាមួយ​ផង​ដែរ ដូច្នេះ​វា​អាច​កាត់​បន្ថយ​សារជាតិ​ពុល​ចេញពី​រាង​កាយ​បាន​យ៉ាង​ល្អ​ប្រសើរ ពិសេស​សារជាតិ​ពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​តែ​ម្ដង​។

3. ធ្វើ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ដំណើរការ​បាន​ល្អ

រុក្ខជាតិ​មួយ​នេះ​ក៏​ផ្ទុក​ទៅ​ដោយសារ​ជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​នៅ​ក្នុង​រាង​កាយ​។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជួយ​ទៅ​ដល់​ការ​ព​ន្លឿ​ន​កោសិកា​ឈាមស​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ដែល​ធ្វើ​អោយ​ស្នូល​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​ខ្លាំងក្លា​ជាង​មុន ដែល​ជួយ​ទៅ​ដល់​រាង​កាយ​របស់​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង និង​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​ប្រសើរ ពិសេស​គឺ​ជម្ងឺឆ្លង​តែ​ម្ដង​។

4. អារម្មណ៍ល្អ

បន្ទាល​កន្ទុយក្រពើរ​ជួយ​អោយ​រាង​កាយ​របស់​អ្នក​ស៊ាំ​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន ក៏​ដូច​ជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ផ្សេង​ៗ​ផង​ដែរ ដែល​នៅ​ពេល​ទទួលទាន​វា រាង​កាយ​របស់​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​ប្រឈម​មុខ​ជាមួយនឹង​បរិស្ថាន​ជុំវិញ​ខ្លួន​បាន​យ៉ាង​ល្អ ធ្វើ​អោយ​អ្នកមាន​អារម្មណ៍ល្អ ដោយសារ​តែ​កម្ដៅ​ក្នុង​ខ្លួន​អ្នក​មិនសូវ​ជា​ក្ដៅ​ខ្លាំង​ពេក​។

5. សម្រក​ទម្ងន់

ចំនុច​នេះ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ចំនុច​ទី 2 ខាងលើ ដោយសារ​តែ​វា​មាន​សមត្ថភាព​ធ្វើ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកដំណើ​ការ​បាន​ស្រួល មាន​ន័យ​ថា​វា​ធ្វើ​អោយ​ការ​បន្ទោ​របង់​របស់​អ្នក​ទៀងទាត់ ថែម​ទាំង​បណ្ដេញ​ជាតិពុល បាន​យ៉ាង​ប្រសើរ ទើប​ធ្វើ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​មួយ​ផ្នែក​ផង​ដែរ​។ យ៉ាងណាមិញ​ការ​ប្រើប្រាស់​បន្ទាល​ក​ន្ទូ​យ ក្រពើរ​ត្រូវ​បាន​គេ​សិក្សា ហើយ​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ច្រើន​ពេក​ក៏​អាច នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព របស់​អ្នកផង​ដែរ ពិសេស​គឺ​ការ​ទទួលទាន តែបើ​គ្រាន់តែ​ការ​ប្រើប្រាស់​បិទ​ស្បែក​គឺ​គ្មាន​បញ្ហា​ច្រើន​នោះ​ទេ​តែ​ការ ទទួលទាន​ញឹកញាប់​អាច​នឹង​មាន​បញ្ហា​ខ្លះ​ៗ​ទៅ​វិញ​ផង​ដែរ​៕

 

 

Comments

comments