កម្ពុជាអាចផលិតស្វាយចន្ទីបាន១លានតោនរកចំណូលជាតិបានរាប់ពាន់លានដុល្លារ

358

ស្របពេលតម្លៃទីផ្សារគ្រាប់ស្វាយចន្ទី កំពុងតែមានហាងឆេងល្អ លោក បណ្ឌិត យ៉ង សាំង កុមារ បានឱ្យដឹងថា កម្ពុជាអាចផលិតស្វាយចន្ទីបាន១លានតោនរកចំណូលជាតិបានរាប់ពាន់លានដុល្លាឯណោះ។

អតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថាCEDAC លោក បណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងថា “ខ្ញុំគិតថាខ្មែរអាចផលិតស្វាយចន្ទីបាន១លានតោនរកចំណូលជាតិបានរាប់ពាន់លានដុល្លារ តែយើងត្រូវបង្កើតឲ្យមានឧស្សាហកម្មកែច្នៃ និងរៀបចំឲ្យមានការនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ”។

មិនតែប៉ុណ្ណោះលោកក៏បានគូសបញ្ជាក់ដែរថា “ក្រុមហ៊ុនក្នុងស្រុកក៏ត្រូវទទួលបានទុនគ្រប់គ្រាន់សម្រាប់ទិញស្វាយចន្ទីស្តុកទុកដែរ”។

លោក បណ្ឌិត យ៉ង សាំង កុមារបានថ្លែងថា ឆ្នាំនេះទីផ្សារស្វាយចន្ទីអាចកាន់តែល្អជាងឆ្នាំមុន ដែលជាដំណឹងល្អសម្រាប់កសិករខ្មែរ។ដោយឡែកវៀតណាមនាំស្វាយចន្ទីចេញបានចំណូលជិត៣ពាន់លានដុល្លាក្នុងឆ្នាំនេះ តែស្វាយចន្ទីប្រមាណមួយលានតោនវៀតណាមនាំចូលពីអាហ្រ្វិកនិងកម្ពុជាសម្រាប់កែច្នៃនាំចេញបន្ត។ លោកថាល្មមដល់ពេលកម្ពុជាមានឧស្សាហកម្មកែច្នៃស្វាយចន្ទីនាំចេញដោយខ្លួនឯងហើយ៕

 

Comments

comments